ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៥នាក់ពាក់ព័ន្ធវាយខ្មែរម្នាក់ឲ្យរបួសនៅកន្លែងផឹកស៊ី

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ជនជាតិឥណ្ឌូនេស៊ី៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនតាមបណ្តឹងជនរងគ្រោះ ម្នាក់ឈ្មោះវែង លីង៉ូវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុពាក់ព័ន្ធប្រេីអំពេីហិង្សាវាយមកលើខ្លួនឲ្យ រងរបួសដាច់កែងដៃខាងឆ្វេង១កន្លែង និងចំមុខខាងឆ្វេង១កន្លែងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នៅក្លិបកម្សាន្ត អិលវី ស្ថិតនៅសង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ ។

បើតាមមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ត្រូវឃាត់ខ្លួន ១-ឈ្មោះ ហ៊ារូ អូតាវៀន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិក កប៉ាល់ដឹកទំនិញ ២-ឈ្មោះ ដាវីន ស៊ីម៉ាម៉ូរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិកកប៉ាល់ដឹកទំនិញ ៣-ឈ្មោះ ហ្សីរីហ្សីម ស៊ីលីតងហ្គា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរ បុគ្គលិកកប៉ាល់ដឹកទំនិញ ៤-ឈ្មោះ អាហ្គាស ណាឌី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិកកប៉ាល់ ដឹកទំនិញ ៥-ឈ្មោះអាមេឌ ស៊ីឡាប៊ែន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិកកប៉ាល់ដឹកទំនិញ ។

បច្ចុប្បន្នជនសង្ស័យទាំងនេះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្តសាកសួរ និងចុះអង្កេតនៅកន្លែងកើតហេតុ ដើម្បីចាត់ការបន្តតាមនីតិវីធី ៕ ឆ្លាម សមុទ្រ

aew-4


ចែករំលែក៖