ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និង រដ្ឋបាលសង្កាត់ចោមចៅទី៣ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះបានសហការជាមួយមន្ទីរសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានចុះដេីរប្រមូលក្រុមជនអនាថាដែលបាននាំគ្នាដេីរដេកតាមក្រោមស្ពានអាកាស រឺដីឡូត៍ ធ្វេីឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុង។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ដោយមានការណែនាំពីលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យបានឲ្យចុះប្រមូលបោសសម្អាតក្រុមអនាថាទាំងនោះដែលបាននាំគ្នា
ដេីរស្នាក់អាស្រ័យ(ដេក)តាមចិញ្ចេីមផ្លូវ ក្រោមស្ពាន ដីឡូត៍ បង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណភាព ទេីបបញ្ជាឲ្យលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ សហការជាមួយមន្ទីរសង្គមកិច្ច អតិតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះប្រមូលដេីម្បីយកទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការខាងលេីនេះកម្លាំងបានឃាត់ខ្លួនក្រុមជនអនាថាចំនួន១០នាក់ ក្នុងនោះមានស្រីម្នាក់ ។
ក្រោយឃាត់ខ្លួនជនអនាថាទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច