ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់អារ.កខ្លួនឯងនៅចំណុចវាលស្រែបណ្តាលឱ្យដាច់បំពង់ខ្យល់ តែមិនបានបាត់បង់ជីវិតទេ សង្ស័យតូចចិត្តមានជម្ងឺប្រចាំកាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៦ វេលាម៉ោង១១និង៣០នាទីមានករណីអត្តឃាតដោយអារ.ក តែមិនបណ្ដាលឱ្យស្លាប់នោះទេ។ ជនរងគ្រោះឈ្មោះ  អូន អឿង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិទូល ឃុំ ស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វេីសកម្មភាពអារ.កដោយខ្លួនឯង នៅចំណុចវាលស្រែខាងលិចភូមិទូល បណ្ដាលឱ្យដាច់បំពង់ខ្យល់ តែមិនបង្កគ្រោះថ្នាក់ដល់បាត់បង់ជីវិតឡើយ ដោយមាន ឈ្មោះ អឿ គឹមឡាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជាមួយគ្នាបានឃេីញជួយទាន់។ ពេលឃើញភ្លាមឈ្មោះអឿ គឹមឡាង បានទៅឃាត់យកកាំបិតចេញ។

ក្រោយពេលទទួលបានព័ត៌មាននេះកម្លាំងប៉ុស្តិ៍ស្វាយរំពារបានសហការជាមួយលោកមេភូមិ អនុប្រធានភូមិ សមាជិកភូមិ លោកមេឃុំ បានចុះមកដល់កន្លែងកេីតហេតុបានពិនិត្យឃេីញថា ឈ្មោះ អូន អឿង ពិតជាបានធ្វេីសកម្មភាពអារ.កខ្លួនឯងពិតប្រាកដមែន។

តាមការបញ្ជាក់ពីម្ដាយឈ្មោះ កែវ ចន  អាយុ៨៤ឆ្នាំបានបញ្ជាក់ថា ឈ្មោះ អូន អឿង មានជម្ងឺប្រចាំកាយ (ជម្ងឺសរសៃប្រសាទ)បានយកទៅពេទ្យព្យាបាលជាច្រេីនឆ្នាំហេីយតែមិនជា ហើយកន្លងមកបានធ្វេីសកម្មភាពយកខ្សែចងក.ដោយខ្លួនឯងចំនួន៣លេីកមកហេីយ តែត្រូវបងប្អូនឃេីញជួយទាន់ ។ លុះមកដល់ថ្ងៃទី១៦ខែ មិថុនាឆ្នាំ២០២៦វេលាម៉ោង១១:៣០នាទីបានធ្វេីសកម្មអារ.កដោយខ្លួននឹងកាំបិតពិតប្រាកដមែន៕


ចែករំលែក៖