ភ្នំពេញ៖ ក្រោមបញ្ជាផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ២ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣នៅតាម
ទីតាំងសង្ស័យប្រព្រឹត្ដបទល្មើសឆបោកតាមប្រព័ន្ធបច្ចេក វិទ្យាចំនួន ១២០ទីតាំង ក្នុងខណ្ឌចំនួន២ គឺខណ្ឌសែនសុខ និងខណ្ឌ៧មករា រកឃើញជនបរទេសស្នាក់នៅចំនួន ៤០២នាក់
ក្នុងនោះ៣ទីតាំង និងឃាត់ខ្លួនមនុស្សចំនួន១០ នាក់ ដែលប្រព្រឹត្ដបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាONLINES CAMS បានចាត់វិធានការតាមនីតិវិធីច្បាប់រួចហើយ ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំ ពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះថា ៖ ក្នុងរង្វង់ប្រតិបត្ដិការរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ ក្រុមការងារបានរកឃើញបទល្មើស១ ករណីនៅជាន់ទី៨បន្ទប់ A-៨ ក្នុងអគារអិលបុរីកីឡា(ប៊ីអរខេអិលប្រផឹធីមេនេម៉ិន) អគារលេខ ១០ សេភូមិ៦ ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយបានឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ (ស្រី១នាក់) ព្រមទាំង សម្ភារមួយចំនួនរួមមាន៖ កុំព្យូទ័រ ALL I N ONE ចំនួន ៣គ្រឿង(កាច់បំផ្លាញចោល) ទូរស័ព្ទដៃចំនួន០៩ គ្រឿង (ផ្ទាល់ខ្លួន) ទូរស័ព្ទដៃចំនួន០៣គ្រឿង (បំរើការងារ) ។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺជាករណីឆបោកតាមប្រពន្ធ័បច្ចេកវិទ្យាOnlin e Scams។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ នៅទីតាំងអគារអិលបុរីកីឡាដដែលនេះ ក្រុមការងារក៏បាន ត្រួតពិនិត្យរកឃើញនៅជាន់ទី១៥បន្ទប់ A-១៥ មានជាប់ពាក់ព័ន្ធបទល្មើសជួញដូរ ប្រើប្រាស់ និងរក្សាទុក សារធាតុញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ ២នាក់ ព្រម ទាំងវត្ថុតាងរួមមាន៖ ក្រាមសថ្លាចំនួន ២កញ្ចប់ធំ ម្សៅម៉ត់ពណ៌សចំនួន៣កញ្ចប់ថង់សម្រាប់ច្រកគ្រឿងញៀនចំនួន ១ដុំ ជញ្ជីងថ្លឹងចំនួន ១គ្រឿង ក្តារសម្រាប់ហិតថ្នាំញៀនចំនួន ១ ដែកកេសចំនួន៣គ្រឿង ម៉ាស៊ីនក្រឡុកចំនួន ៣គ្រឿង និងទូរស័ព្ទដៃចំនួន៣គ្រឿង។ រីឯនៅជាន់ទី១១បន្ទប់ I2-១១ បានរកឃើញករណីពាក់ព័ន្ធបទល្មើសជួញដូរ ប្រើប្រាស់ និងរក្សាទុកសារ ធាតុញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិជប៉ុនចំនួន១នាក់ ព្រមទាំងវត្ថុតាង រួមមាន៖ កញ្ឆាក្រៀមចំនួន០៤កញ្ចប់ធំ ថ្នាំគ្រាប់ពណ៌បៃតងសង្ស័យជាគ្រឿងញៀនចំនួន ៣៨គ្រាប់ ក្រាមសថ្លាចំនួន ១កញ្ចប់ ជញ្ជីងថ្លឹង១គ្រឿង ក្រដាសសម្រាប់ខ្ចប់មូរកញ្ឆាជក់មួយចំនួន ដែកកេស៣គ្រឿង ទូរស័ព្ទ០២ គ្រឿង បារីស៊ីហ្គែរ ០៣ដើម លុយដុល្លារចំនួន៣០ដុល្លារ ឧបករណ៍សម្រាប់កិនកញ្ឆា២ លិខិតឆ្លងដែន០១ច្បាប់ និងថង់សម្រាប់ ច្រកថ្នាំញៀនមួយចំនួន។
លោកស្រី ដោ សម្ផស្ស បានបន្តទៀតថា៖ ដោយឡែក នៅបន្ទប់ជួលគ្មានលេខជាន់ទី០២ និងជាន់ទី០៣ ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង និងនៅផ្ទះលេខ៦៧ ផ្លូវលេខ៣០៩ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រុមការងារបានឃាត់ខ្លួនជនជាតិខ្មែរ៤នាក់ (ស្រី១នាក់) ព្រមទាំងសម្ភាររួមមាន៖ កុំព្យូរទ័រ All In One ១គ្រឿង Laptop ២គ្រឿង ម៉ូនីទ័រ៣គ្រឿង និងCPU ១គ្រឿង។ យោងតាមការ កោសល្យវិច័យរបស់មន្ត្រីជំនាញនៃ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាបានរកឃើញថា ជាតម្រុយសង្ស័យពាក់ព័ន្ធផ្សព្វផ្សាយល្បែងស៊ីសងអនឡាញខុសច្បាប់ ។
ក្រោយការត្រួតពិនិត្យ និងដោយបានការឯកភាពពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ក្រុមការងារបានសម្រេចប្រគល់ជនសង្ស័យ និងសម្ភារទាំង អស់ខាងលើ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត។
នៅថ្ងៃដដែលនេះ ស្នងការដ្ឋាននគរបា លរាជធានីភ្នំពេញ បានអនុវត្តការផាក ពិន័យចំពោះម្ចាស់ ឬ អ្នក គ្រប់គ្រងទីតាំង
រស់នៅប្រមូលផ្ដុំតា មអនុក្រឹត្យលេខ០៣ សរុបចំនួន៣ទីតាំងមនុស្សចំនួន១០ នាក់ គិតជាថវិកាសរុបបានចំនួន ៤៤.៤៨០.០០០រៀល (សែសិនបួនលាន បួនសែនប្រាំបីម៉ឺនរៀល) ៕

ដោយ៖សួស សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច