ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញចូលរួមពិធីជាលក្ខណៈអន្តរជាតិ «វេទិកាទេសចរណ៍តំបន់ទន្លេមេគង្គ២០២៦ – Mekong Tourism Forum 2026» ចាប់អារម្មណ៍ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបនៃបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ

ចែករំលែក៖

ទីក្រុងយ៉ាងហ្គូន៖ សក្តានុពលទេសចរណ៍ដ៏សំបូរបែបនៃបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ត្រូវបានលើកមកបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញពីគ្រប់តំបន់នៃពិភពលោកចូលរួមពិធីជាលក្ខណៈអន្តរជាតិកម្រិតតំបន់ «វេទិកាទេសចរណ៍តំបន់ទន្លេមេគង្គ២០២៦ – Mekong Tourism Forum 2026» កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

សក្តានុពលទេសចរណ៍នេះ ត្រូវបានបង្ហាញជូនតាមរយៈការសំដែងសិល្បៈដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ត អរិយធម៌យូរលង់នៃកកើតទឹកដីនៃប្រទេសនីមួយៗ ប្រពៃណីទំនៀមទំលាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននីមួយៗ ដែលបានផ្សារភ្ជាប់ទៅនឹងទេសភាពធម្មជាតិដ៏ស្រស់បំពងគ្រប់រដូវកាល និងធនធានធម្មជាតិដ៏សំបូរបែបដែលផ្តល់ដោយទន្លេមេគង្គ ព្រមទាំងម្ហូបអាហារដែលមានគ្រឿងផ្សំពីតំបន់នីមួយៗ រួមជាមួយនឹងត្រីទឹកសាបដ៏មានរសជាតិពីទន្លេមេគង្គ។

លក្ខណៈពិសេសនៃទន្លេមេគង្គ ច្របាច់បញ្ចូលគ្នាជាមួយប្រវតិ្តសាស្រ្តដ៏យូរលង់ និងចំណាស់ រួមទាំងវប្បធម៌ប្រពៃណីតាមប្រទេសនីមួយៗ ជីវៈចម្រុះដ៏សំបូរបែបក្នុងទន្លេមេគង្គ ទេសភាពដ៏ស្រស់ស្អាត និងជាតិពន្ធុចម្រុះជាច្រើន ដែលបង្កើតបានជាតម្លៃបំពេញបន្ថែមគ្នាប្រទាក់ជាក្រឡាក្នុងបណ្តាប្រទេសតាមអាងទន្លេមេគង្គ គឺជាសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញដែលត្រូវការកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព បរិយាប័ន្ន និងរក្សាបាននូវភាពធន់។

គួរជម្រាបជូនថា កម្មវិធីទី១២ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា៕

ដោយ៖តារា


ចែករំលែក៖