ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២ របួសធ្ងន់៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកគ្នានៅស្រុកកំពង់ស្វាយ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បានកើតឡើងកាលពីម៉ោង១៨និង២០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រ លេខ១៨៩-១៩០ ក្នុងភូមិបល្ល័ង្គ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រវាងរថយន្ដបុកនឹងរថយន្ដ បណ្ដាលអោយមន្រ្ដីនគរបាលចរាចរណ៍២ស្លាប់ និង៣នាក់រងរបួសធ្ងន់ មូលហេតុរថយន្ដហ៊ីយ៉ានដាយដាច់ក្រឡេរេចង្កូត មកបុករថយន្ដកាមរី ហាយព្រីត ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលចរាចណ៍ស្រុកកំពង់ស្វាយបានឲ្យដឹងថា រថយន្ដម៉ាក់កាម៉ារី ហាយប្រីត ពណ៍ ទឹកមាស ពាក់ផ្លាក់លេខ ភ្នំពេញ ២I ១២០០ បានបុកជាមួយរថយន្ដហ៊ីយិនដាយ២,៥តោន ពណ៌ក្រហម ពេលដែលមន្រ្ដីនគរបាលទាំង២នាក់ បើកបររថយន្ដហាយព្រីត ល្បាត់តាមដង់ផ្លូវ ដោយអ្នកបើកបរ ឈ្មោះរិទ្ធ កញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ កំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ( របួសធ្ងន់បាក់ជើងស្ដាំ និងបាក់ដៃឆ្វេង បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងអ្នករួមដំណើរឈ្មោះ ជា សំណាង បានស្លាប់នៅនឹងកន្លែងកើតហេតុ អ្នកទាំង២នាក់ ជាមន្រ្ដីនគរបាលចរាចរណ៍ ចំណែកអ្នកបើកបររថយន្តម្ខាងទៀតបានក្រឡាប់ផ្ងារកង់ និងរបួសមនុស្ស៣នាក់ ទី១ មានឈ្មោះ គុជ សុវ័ន្ដរ៉ា ភេទប្រុស រស់នៅស្រុកសន្ទុក ទី២ ឈ្មោះឆឺយ សុភ័ក្រ ភេទប្រុស រស់នៅក្រុងស្ទឹងសែន ទី៣ ឈ្មោះ ផេង គង់ ភេទប្រុស រស់នៅស្រុកកំពង់ស្វាយ ចំណែកតៃកុង ក្រោយពីឃើញហេតុការណ៍មិ នស្រួលក៏រត់គិចខ្លួនបានស្រមោល ។

សមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ និង វាស់វែងធ្វើកំណត់ហេតុ និងស្ទូចរថយន្ដយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី

88 1 2 3 4 5 6 7


ចែករំលែក៖