ខេត្តស្វាយរៀង៖ លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦បានដឹកនាំ មន្រ្តីរាជការមន្ទីរនាំយកនូវថវិការបស់សមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ព្រមជាមួយការផ្តាំផ្ញើសួរសុខទុក្ខ ជូនដល់ លោក ស៊ុន ហ៊ឹម មន្រ្តីការិយាល័យផ្លូវជនបទ និងជាសមាជិកសមាគមសង្គហមិត្ត កអជ ដែល ឧបាសក ឡុង ហ៊ុំ ត្រូវជាឪពុកបង្កើតបានទទួលមរណភាពដោយរោគាពាធ នាពេលកន្លងមក។
ក្នុងឪកាសនោះ លោក ស៊ុន ហ៊ឹម និងក្រុមគ្រួសារសូមសម្តែងនូវក្តីគោរពអរគុណយ៉ាងជ្រាលជ្រៅក្រៃលែង ចំពោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ដែលឯកឧត្តម តែងតែគិតគូរអំពីសុខទុក្ខរបស់មន្រ្តី និងក្រុមគ្រួសារមន្រ្តីផងដែរ ហើយក៏សូមគោរពជូនពរឯកឧត្តមរដ្ឋមន្រ្តី និង លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមមានសុភាពល្អបរិបូរណ៍ មានកម្លាំងមាំមួន ប្រាជ្ញាវៀងវៃ អាយុយឺនយូរ ប្រកបដោយសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។ ជាមួយគ្នានេះ លោកក៏បានគោរពជូនពរដល់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ប្រធានសមាគម និងសហការីសមាគម សូមប្រកបនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច