ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះបង្រ្កាបបទល្មើសនេសាទយ៉ាំងកាវក្នុងស្រុកកោះសូទិន និងឃាត់ខ្លួនមនុស្ស៤នាក់

ចែករំលែក៖

ខេត្តកំពង់ចាម: បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋឲ្យដឹងថា មានករណីអូសយ៉ាំងកាវនៅចំណុចព្រែកកោះថ្មី ស្ថិតក្នុងភូមិទី១ ឃុំកោះសូទិន នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកងរាជអាវុធហត្ថស្រុក និង កម្លាំងសឹករងស្រុកកោះសូទិន បានចេញប្រតិបត្តការបង្រ្កាបភ្លាមៗ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះលុះដល់វេលាម៉ោង១០និង០៥នាទីថ្ងៃដដែល កម្លាំងសមត្ថកិច្ចបង្រ្កាបបាន ឧបករណ៍ខុសច្បាប់រួមមានៈ ទូកម៉ាស៊ីនចំនួន២គ្រឿង០១ប្រវែង១៣ម៉ែត្រ យ៉ាំងកាវមុខ២៣ម៉ែត្រ ជម្រៅ១៧ម៉ែត្រ និងឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ទី១.ឈ្មោះ លី សា ភេទប្រុស អាយុ២៧ឆ្នាំ ទី២.ឈ្មោះ អេល ណាស៊ាត ភេទប្រុស អាយុ១៩ឆ្នាំ ទី៣.ឈ្មោះ ម៉ាត់ ណាស់វី ភេទប្រុស អាយុ១៧ឆ្នាំ ទី៤.ឈ្មោះ ម៉ាត់ ហ្សូភ្លី ភេទប្រុស អាយុ១៥ឆ្នាំ នាក់ទាំង៤រស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិ ខេត្តកំពង់ចាម ។

ជាមួយករណីខាងលើនេះ សមត្ថកិច្ចបានយកវត្ថុតាងទៅរក្សាទុកនៅសាលាស្រុកដោយឡែកជនសង្ស័យប្រគល់ឲ្យជំនាញជលផលខេត្តកំពង់ចាម ចាត់ការតាមនីតិវិធីច្បាប់៕ វណ្ណះ

img_5865 img_5862 img_5863 img_5864


ចែករំលែក៖