ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ចំណែកភាគីម្ខាងទៀតបើករត់បាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូហើយត្រូវបានរថយន្តដឹកអ្នករងរបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ និង ២០ នាទីយប់ថ្ងៃទី ២១ ខែមិថុនាឆ្នាំ ២០២៦ តាមបណ្ដោយផ្លូវទ្រុងមាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125 ពាក់ស្លាកលេខកំពត1S 5003 បើកបរតាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមិនចាំស្លាកលេខបានបើកបុកគ្នាពេញទំហឹងបណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូហុងដាឌ្រីមសង់រងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗគណៈនោះភាគីម៉ូតូមួយគ្រឿងទៀតបានបើករត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។ សូមបញ្ជាក់ថាអ្នករងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងហើយយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍អូរបែកក្អមរង់ចាំម្ចាស់មកទទួលយកនៅពេលក្រោយ៕

ដោយ÷ សីហា សែនសុខ


ចែករំលែក៖