ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរជធានីភ្នំពេញ បានសហការជាមួយនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៣នាក់ ពាក់ព័ន្ធ ករណី លួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ (ឆ្កឹះសោទ្វារផ្ទះប៉ុនប៉ងលួចទ្រព្យសម្បត្តិ) ដែលប្រព្រិត្តិកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៩និង៤៨នាទី ត្រង់ចំណុចបុរីប៉េងហួត ផ្ទះលេខ០២ ផ្លូវលេខM06A ស្ថិតនៅភូមិ ព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការ នេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងនិងមានការសម្របសម្រួលនិតិវិធី ពីលោក ថេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
ជនរងគ្រោះឈ្មោះ ទ ស ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ទីលំនៅផ្ទះលេខ០២ ផ្លូវលេខ៦ ស្ថិតនៅភូមិ ព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ០៣នាក់ ១/ឈ្មោះ ZHOU YICHANG ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE3806669 ២/ឈ្មោះ FANG SHANGLIANG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEJ3410403, ៣/ឈ្មោះ Yu Chang Xu ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF0369152 ជនសង្ស័យស្នាក់នៅបុរីឈូកវ៉ា២ ផ្ទះលេខ២៦ ផ្លូវ១៦ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចបុរីឈូកវ៉ា២ ផ្ទះលេខ២៦ ផ្លូវ១៦ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារៈបសាត់បង់: គ្មាន ។ រីឯវត្ថុតាងចាប់យក៖ ១/កាតចំនួន៣សន្លឹក, ២/អាវក្រៅដៃវែង ពណ៌ទឹកប៊ិចចំនួន០១ ,៣/កាបូបលុយពណ៌ខ្មៅចំនួន០១, ៤/ទូរស័ព្ទដៃម៉ាកHUAWEI ពណ៌ខ្មៅ ចំនួន០១គ្រឿង,៥/លិខិតឆ្លងដែនលេខEF 0369152 ឈ្មោះ YU CHAN G XU ចំនួន០១, ៦/ញញួរដែកដងឈើចំនួន០១, ៧/ដែកដាប់ចំនួន០២(ពណ៌ប្រផេះ១ ពណ៌ក្រហម០១) ៨/កាតចំនួន៧សន្លឹក, ៩/អាវយឺតដៃខ្លីពណ៌សឆ្នូតខៀវទឹកប៊ិចចំនួន០១,១០/កាបូបតូចពណ៌ខ្មៅចំនួន០១,១១/ទូរស័ព្ទដៃម៉ាកiphone 6 ពណ៌ចំនួន០១គ្រឿង,១២/ទូរស័ព្ទដៃម៉ាកiphone 17 ពណ៌ផ្កាឈូក ចំនួន០១គ្រឿង,១៣/ទូរស័ព្ទដៃម៉ាកHUAWEI ពណ៌ខ្មៅ ចំនួន០១គ្រឿង,១៤/លិខិតឆ្លងដែនលេខEJ 3410403 ឈ្មោះ FENG SHANGLIANG ចំនួន០១,១៥/កាបូបស្ពាយពណ៌ខ្មៅចំនួន០១,១៦/ទូរស័ព្ទដៃម៉ាកiphone ពណ៌ខ្មៅចំនួន០១គ្រឿង ។
បច្ចុប្បន្ន នេះ ជនសង្ស័យទាំង៣នាក់ខាងលេី រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច