ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត សុខ ទូច ៖ ថៃបានឈ្លានពានទឹកដីកម្ពុជា តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មានគ្រប់រសជាតិ «កូនខ្មែរត្រូវចងចាំ ចងចាំប្រវត្តិសាស្ត្រដែលគេមានគោលបំណងឈ្លានពានយើងជាច្រើនលើកមកហើយ» 

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានរំលឹកថា ៖ ថៃបានឈ្លានពានទឹកដីកម្ពុជា តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មានគ្រប់រសជាតិ។ ដូចនេះ កូនខ្មែរត្រូវចងចាំ ចងចាំប្រវត្តិសាស្ត្រដែលគេមានគោលបំណងឈ្លានពានយើងជាច្រើនលើកមកហើយ។

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ៖

១- ត្រូវត្រៀមខ្លួនគ្រប់ជ្រុងជ្រោយឆ្លើយតបនឹងអ្វីដែលយើងបានជួបប្រទះកន្លងមក។

២- កុំឱ្យជាន់ដានប្រវត្តិសាស្ត្រច្រំដែលៗ។

៣- កុំច្រណែនគេ នៅពេលយើងដើរមិនទាន់គេ ត្រូវខំប្រឹងឡើង។

៤- ត្រូវហ៊ានយកដៃគូដែលខ្លាំជាងយើងមកប្រកួតប្រជែង ទើបយើងមានសុវត្ថិភាព ៕

ដោយ ៖ សិលា


ចែករំលែក៖