ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធន់ធំរេចង្កូតបុកបង្កាន់ដៃស្ពានបង្ករការកកស្ទះចរាចរណ៍ជាច្រើនម៉ោង

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្តយីឌុបធន់ធំមួយគ្រឿងបើកបរក្នុងល្បឿលឿនពេលស្ថានភាពមេឃកំពុងភ្លៀងស្រាប់តែជាន់ហ្វាំងរអឹលរេចង្កូតបុកបង្កាន់ដៃស្ពានតែមិនធ្លាក់នៅច្រង៉ាងកាត់ទទឹងផ្លូវបណ្តាលឱ្យកកស្ទះចរាចរណ៍ជាច្រើនម៉ោង។

លុបហេតុការណ៍ក្រោះថ្នាក់បុកបាក់បង្កាន់ដៃស្ពាន់នេះបានកើតឡើងនៅវេលាម៉ោង១៦.៣៥នាទីល្លាចថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៦ត្រង់ចំណុចស្ពានព្រែកសាម៉ាន់ស្ថិតក្នុងភូមិព្រែកសាម៉ាន់ស្រុកឆ្លូងខេត្តក្រចេះ។

យោងតាមប្រភពពីលោកអធិការស្រុកឆ្លូងបានឱ្យដឹងនៅរសៀលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៦នេះថាអ្នកបើកបរមានឈ្មោះប៊ុន សារិទ្ធ  ភេទប្រុស អាយុ៣៨ឆ្នាំមានទីលំនៅភូមិរការកណ្តាល សង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ បានរបួសស្រាល។

បើកបររថយន្តមានទិសដៅពីត្បូង ទៅជើង មកដល់ចំណុចកើតហេតុខាងលើជាប់ចង្កូតបណ្តាលឱ្យរេចង្កូតបុកបង្កាន់ដៃស្ពានតែម្តង។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តខាងលើបានទំនាក់ទំនង់រថយន្តស្ទូចមកស្ទួចភ្លាមដែរនិងមានការកកស្ទះចរាចរណ៍ហើយជំនាញយើងក៏អន្តរាគមន៍ជួយសម្រួលចរាចរណ៍ផងដែរ។

ចំពោះការខូតខាតស្ពានខាងម្ចាស់រថយន្តនិងមន្ទីរសាធារណការនិងដឹកជញ្ជូនបានសម្រួលដោះស្រាយសំណងការខូចខាតតាមក្រោយ៕

ដោយ៖ជីវ័ន្ត


ចែករំលែក៖