ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបេីករថយន្តតាកូម៉ា ក្នុងល្បឿនលឿនមុនប្រយ័ត្នក៏ជ្រុលបុករថយន្តសាំយ៉ុងពីក្រោយខណៈឈប់ចតស្ងៀមរុញទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅមុខសាលាសង្កាត់ចោមចៅទី៣ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តសាំយ៉ុង ពណ៌ខៀវ ពាក់្លស្លាកលេខកណ្តាល2B5985 ឈប់ចតស្ងៀមនៅចិញ្ចេីមផ្លូវរងចាំភ្ញៀវ និងម៉ូតូហុងដាឌ្រីម មួយគ្រឿងទៀតនៅក្បែរនោះ បន្ទាប់មកស្រាប់តែមានបុរសជនជាតិចិនម្នាក់បេីករថយន្តតូយូតា តាកូម៉ា ពណ៌ាស ពាក់ស្លាកលេខកណ្តាល2B 3645 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុកគូទរថយន្តសាំយ៉ុងពីក្រោយរុញទៅបុកម៉ូតូហុងដាមួយគ្រឿងទៀត បណ្តាលឲ្យរថយន្តសាំយ៉ុងរងការខូចខាតដាច់ទ្វានិងខូចខាតផ្នែកខាងក្រោយ ចំណែករថយន្តបង្កដាច់កាឡេខាងឆ្វេងទៅបុកលែងរួចសំណាងមុនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចធ្វេីការឃាត់ម្ចាស់រថយន្តបង្កទៅប៉ុស្តិ៍នគរបាលចោមចៅទី៣រងចាំដោះស្រាយគ្នា៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច