ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងសម្រប សម្រួលនីតិវិធីដោយ លោក វង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ស្ថិតនៅភូមិព្រៃតោ ឃុំតាលោ ស្រុកតាលោសែនជ័យ។
ជនសង្ស័យដែលបានឃាត់ខ្លួនរួមមាន៖
១. ឈ្មោះ ជ្រុន សារុំ ហៅឡុញ ភេទ ប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រៃតោ ឃុំតាលោ ស្រុកតាលោសែនជ័យ
២. ឈ្មោះ ខេង ឃីម ភេទ ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ
៣. ឈ្មោះ ប៉ាង កុសល ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យ
៤. ឈ្មោះ នាង នុត ភេទប្រុស អាយុ ២២ឆ្នាំ
រស់នៅភូមិទួលថ្ម ឃុំតាលោ ស្រុកតាលោសែនជ័យ។
វត្ថុតាងដកហូតបានរួមមាន ៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ១១កញ្ចប់ ទម្ងន់ ៤៩៣.៩៨ក្រាម ,ឧបករណ៍សម្រាប់ជក់ ២កំប្លេរ ,ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួន ,ដែកកេះ ០១ដើម ,បារី ០១កញ្ចប់ ,លុយ ៩,០០០៛ និងទូរស័ព្ទ ៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនជាបណ្តោះអាសន្ន និងក៏សាងសំណុំរឿងតាមនីតិវិធីច្បាប់៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច