ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើង«ដើរយប់» ជាមួយគ្នានៅរាជធានីម៉ាឡេស៊ី?

ចែករំលែក៖

អាមេរិកនិងកូរ៉េខាងជើងទើបតែបាន «ដើរយប់» ជាមួយគ្នានៅរាជធានីប្រទេសម៉ាឡេស៊ី ដោយក្នុងនោះកូរ៉េខាងជើងបានព្យាករថា លោកស្រី ហ៊ីលឡារី គ្លីនតុន នឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតខាងមុខ។

កាលពីចុងសប្តាហ៍កន្លងមកមន្ត្រីកូរ៉េខាងជើង និងអតីតមន្ត្រីជាន់ខ្ពស់អាមេរិកបានជួបប្រជុំគ្នានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ សារព័ត៌មាន Joongang Daily របស់កូរ៉េខាងត្បូងបានផ្សាយ ថា មន្ត្រីដែលចូលរួមនៅក្នុងកិច្ចពិភាក្សា រយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២១និង២២ ខែ តុលា គឺមានរដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង លោក Song Ryol , អគ្គ រដ្ឋទូតរងរបស់កូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក Jang il Hun និងអតីតមន្ត្រីប្រធានគណៈប្រតិភូពិភាក្សា អាមេរិក លោក Robert Gallucci ស្តីពីកម្ម វិធីបរមាណូនៅកូរ៉េខាងជើង។

ក្រោយកិច្ចពិភាក្សាកូរ៉េខាងជើងបានស្នើឲ្យមានកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាសន្តិ ភាព និងបង្កើនទំនាក់ទំនងការបរទេសរវាង អាមេរិកនឹងកូរ៉េខាងជើង។ ទាំងនោះគឺជាលក្ខខណ្ឌរបស់កូរ៉េខាងជើងដើម្បីឲ្យប្រទេស នេះបោះបង់កម្មវិធីបរមាណូ។ កិច្ចពិភាក្សានៅប្រទេសម៉ាឡេស៊ីកើតឡើងក្រោយពេល ទីក្រុងព្យុងយ៉ាងសាកល្បងកាំជ្រួចមីស៊ីលជាច្រើនគ្រាប់។

អតីតមន្ត្រីពិភាក្សាជាមួយកូរ៉េខាងជើងនាពេលនោះគឺជាអ្នកជិតស្និទ្ធនឹងគណបក្ស ប្រជាធិបតេយ្យ ហើយលោកស្រី ហ៊ីល ឡារី គ្លីនតុន មានសង្ឃឹមទាំងស្រុងនៅក្នុងការយកឈ្នះនៅក្នុងការបោះឆ្នោតនាថ្ងៃទី ៨ ខែវិច្ឆិកា ខាងមុខ។ ចំណុចទាំងនោះគឺជារឿងដ៏ប្រសើរមួយសម្រាប់កូរ៉េខាងជើង ក្នុងការបង្កើនទំនាក់ទំនងជាមួយអាមេរិកដែលនឹងបញ្ចប់កម្មវិធីបរមាណូដោះដូរនឹងការលើកលែងទណ្ឌកម្មដូចជាប្រទេស អុីរ៉ង់៕ ម៉ែវ សាធី

លោក robert-gallucci

លោក robert-gallucci

លោក han-song-ryol

លោក han-song-ryol

 


ចែករំលែក៖