ភ្នំពេញ ៖ ថាមែន មែន K01 ! ទីបំផុត ! លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យនគរបាលព្រហ្មទណ្ឌកោះហៅ K01 ដែលប្រើហិង្សាលើយុវជនម្នាក់!
នៅលើផេកផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហោះថា ៖ ខ្ញុំបានចាត់ករណីនេះទៅលោក ប៊ុន សត្យា ស្នងការរង ទទួលផែនព្រ/ទ អនុវត្តករណីហើយ(ទោះបីជនរងគ្រោះមិនប្ដឹង ក៏នគរបាលយុត្តិធ៏មដើរតួនាទីជាដើមបណ្ដឹង) ។
លោកស្នងការបន្តថា ៖ សូមលោក K 01 ចូលមកបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ វេលាម៉ោង ០៨ ថ្ងៃទី ៣០ ០៦ ២៦ នៅជាន់ទី៣ ផែននគរបាលព្រ/ទ។
សូម អរគុណ។
សូមបញ្ជាក់ថា ៖ លើបណ្តាញសង្គមព្រឹកនេះ ! បានបង្ហោះអំពីសកម្មភាពលោក K01 ឱ្យកូនចៅរបស់ខ្លួនជាច្រើននាក់ ចាប់ក្រៀកយុវជនម្នាក់ បង្ខំឱ្យសំពះម្តាយ៣ដង តែយុវជននោះខឹងមិនធ្វើតាមបង្គាប់K01 ទើបK01 ចាប់ទះកំផ្លៀងជាច្រើនដៃ និងគម្រាមសំឡុត ហៅមន្ត្រីនគរបាលគ្រឿងញៀនឱ្យមកធ្វើការឱ្យខ្លួន ជាការគំរាមជាដើម ។ ដោយឡែកកូនចៅK01 ទាំងហ្វូងក៏ចូលរួមប្រព្រឹត្តជាមួយK01ដែរ អ្នកខ្លះសំឡុត គម្រាម ឱ្យនគរបាលមកពិនិត្យទឹកនោមរកសារធាតុញៀន អ្នកខ្លះចាប់ក្រៀកយុវជននោះ ដែលមហាជនលើកឡើងថា ៖ K01 ដើរតួជាមន្ត្រីនគរបាលយុត្តិធម៌ យកកន្លែងហាងលក់ឡានរបស់ខ្លួន យកយុវជននោះទះកំផ្លៀង ធ្វើសកម្មភាពមកលើយុវជននោះជាក្រុម ខណះK01 ជាមេខ្លោង ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច