ភ្នំពេញ ៖ ពាក្យសុំទោសជាវប្បធម៌របស់ K01 ទៅហើយ ខណៈសាងកំហុសជាច្រើនច្រំដែល តែលើកនេះម្រាមដៃដប់របស់ K01 អាចបរាជ័យ បន្ទាប់ពីនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នគរបាលសម្រេចឃាត់ខ្លួន K01 បញ្ជូនទៅតុលាការ ដែលប្រើហិង្សាលើយុវជនម្នាក់។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា ការប្រព្រឹត្តហិង្សាមិនអាចពន្លត់លើការឡាយវីដេអូសុំទោសនោះឡើយ ហើយការសម្រេចបន្តគឺស្ថិតលើស្ថាប័នតុលាការ។
ពេលនេះបានដឹងថា ការប្រើទម្លាប់ អួតអាង ប្រព្រឹត្តច្រំដែន មិនមែនជាលទ្ធផលល្អនោះទេ មន្ត្រីនគរបាលយុត្តិធម៌តាមប្រមាញ់ជានិច្ច ក្នុងការអនុវត្តច្បាប់ឱ្យមានភាពស្មើគ្នាចំពោះមុខច្បាប់ ៕ដ៊

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច