ខេត្តកណ្តាល៖ ជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីបានបើកបរម៉ូតូបុករថយន្ត១គ្រឿង ។ ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០០:១០នាទី (យប់រំលងអាធ្រាត្រ )ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ 25-26 ស្ថិតក្នុងភូមិអង្គស្នួលទី២ ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅវេលាកើតហេតុខាង លើ មានម៉ូតូ០១គ្រឿង ម៉ាក HONDA WAVE ពណ៌ ខ្មៅ ពពាក់ស្លាកលេខ,កណ្ដាល1-R-0067(មិនពាក់មួកសុវត្ថិភាព) បេីកបរដោយ ឈ្មោះ អ៊ន សុឃឿន ភេទ ប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករ (ស្លាប់នៅកន្លែងកេីត ហេតុ)មានទីលំនៅក្នុងភូមិឃុំកើតហេតុ បេីកបរពីទិស ខាងលិចទៅខាងកើត (កំពង់ស្ពឺ-ភ្នំពេញ) បើកបរបញ្ច្រាសទិសចរាចរណ៍ ។
លុះមកដល់ចំណុចកេីតហេតុ ក៏បានបុក ជាមួយរថយន្ត ០១គ្រឿង ម៉ាក TOYOTA HILIX REVO (ប្រភេទដឹក ទំនិញគ្រួសារ) ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A- 9975 បេីកបរដោយ ឈ្មោះ លី ហៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន) មានលិខិតឆ្លងដែន មានប័ណ្ណបេីកបរ ហួសសុពលភាព ផុតកំណត់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៦ និងធ្វើតេស្តលទ្ធផលជាតិមានស្រវឹង1,098mg/L ។
បេីកបរមកពីទិសពីខាងកេីតទៅខាងលិច (ភ្នំពេញ-កំពង់ស្ពឺ) រថយន្តត្រូវម៉ូតូបុកចំផ្នែកខាងស្ដាំ ហើយរថយន្តក៏ជ្រុល ទៅបុកបង្គោលផ្លាកសញ្ញាចរាចណ៍ បាក់អស់០១ផ្ទាំង ទេីបឈប់ ទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានអន្តរាគមន៍ និងបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុក នៅអធិការដ្ធាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច