ខេត្តស្វាយរៀង៖ នគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ករណី លួច ដោយមានស្ថានទម្ងន់ទោស (កាប់គាស់បំផ្លាញអាគារគ្មានមនុស្សស្នាក់នៅ ក្នុងតំបន់ឧស្យានOP ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។
នគរបាលក្រុងបានអោយដឹងថា ជនសង្ស័យមាន
១.ឈ្មោះ សេះ ឧត្តម្ភ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ មានទីលំនៅភូមិវិហារសួរ៌ ឃុំវិហារសួរ៌ ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល។
២.ឈ្មោះ មាស អេន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិក្ដីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
៣.ឈ្មោះ ថន វ៉ានឃីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិខ្លាលោត ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
៤.ឈ្មោះ ថា ស្រីលីស ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិចចក១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
៥.ឈ្មោះ សេង សុខខុន ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខទិញលក់អេតចាយ មានទីលំនៅភូមិស្វាយធំ ឃុំស្វាយរំពារ៌ស្រុក ស្វាយទាប ខេត្តស្វាយរៀង (អ្នកទទួលផលចោរកម្ម)។
៦.ឈ្មោះ សុខធឿន ជនជាតិខ្មែរ ភេទស្រី អាយុ៥០ឆ្នាំមានទីលំនៅ ភូមិស្វាយធំ ឃុំស្វាយរំពារ៌ស្រុកស្វាយទាបខេត្តស្វាយរៀង (អ្នកទទួលផលចោរកម្ម)។
និងទី៧.ឈ្មោះ ស វុទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ដង្កោទាប ឃុំដង្កោទាបស្រុកដំណាក់លួង ខេត្តបាត់ដំបង។ (អ្នកដើរចូលក្នុងអាគារបម្រុងរកលួច)។
ប្រភពដដែលបន្តថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងចង្អុលបង្ហាញ ជំនាញផ្ទាល់ ពីលោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ សំ សំអុល អធិការនគរបាលក្រុងបាវិត បញ្ចាកម្លាំងជំនាញពីករណី លួច ដោយមានស្ថានទម្ងន់ទោស (កាប់គាស់បំផ្លាញអាគារ) ក្នុងរយះពេល០២ថ្ងៃ (ទី១-ទី២ ខែកក្កដា ឆ្នាំ២០២៦) កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានបង្ក្រាបករណី ជនសង្ស័យចូលទៅបំផ្លាញ និងលួចយកសម្ភារះរបស់ក្រុមហ៊ុន នៅចំនុច នៅអាគារគ្មានមនុស្សស្នាក់នៅ ក្នុងតំបន់ ឧស្យានOP ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀងនិងបានឃាត់ខ្លួន មនុស្សសរុប៧នាក់ ស្រី៣នាក់ទាំងវត្ថុតាង នៅហ្នឹងកន្លែង កើតហេតុផ្ទាល់។
ចំពោះមុខសមត្តកិច្ចយើងជនសង្ស័យ ទាំង៧ នាក់បានឆ្លើយសាភាពថាពួកខ្លួន ពិតជាបាន ចូលអាគារលួចយកសម្ភារៈ និងវាយយកដែកដើម្បីទុកលក់ និងទទួលទិញ ប្រាកដមែន។
សមត្ថកិច្ចដកហូត វត្ថុតាងនិងមធ្យោបាយធ្វើសកម្មភាពរួមមានផាសស្អាប់ចំនួន០១គ្រឿង។
ម៉ូតូសណ្ដោងរ៉ឺម៉កចំនួន០២គ្រឿង ម៉ូតូ០៤គ្រឿងទូរសព្ទ័ដៃ០៥គ្រឿងដែកនិងសម្ភារៈដែល លួចបានមួយចំនួន និងក្រាមសថ្លាសង្ស័យសារធាតុញៀន០១កញ្ចប់តូច (របស់ឈ្មោះ ស វុទ្ធី )
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ខាងលើ សមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការតាមច្បាប់៕

ដោយ៖សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច