ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ SHUN ZHENG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ប្រទេសចិន (គ្មានលិខិតឆ្លងដែន) រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធនឹងករណីកាន់ កាប់ រក្សាទុក ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ដោយជនបរទេស ដើម្បីបន្តអនុវត្តនីតិវិធី។
ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ដោយកម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោក វរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា និងលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះ ក្រោមការដឹកនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធ ពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តព្រះសីហនុ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច