ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ សោភា ប្រាប់មូលហេតុមិនចាកចេញពីហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ ទោះបីជាមានរឿងរ៉ាវនៅក្នុងជីវិតផ្ទួនៗគ្នាជាបន្តបន្ទាប់ក្តីក៏តារាចម្រៀងស្រី ពេជ្រ សោភា បន្តជម្នះលើការងារនាងរហូតទទួលបានជោគជ័យជាបន្តបន្ទាប់។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រនាងសប្បាយចិត្តនោះ គឺនាងនៅតែបន្តច្រៀងនៅលើទ្រនំដែល រុញច្រានឲ្យនាងក្លាយជាតារាចម្រៀង លំដាប់ជួរមុខដដែល។

គេចាំបានថាកាលពីចុងខែធ្នូ ឆ្នាំ២០១៥ តារាស្រីប្រចាំផលិតកម្មហង្ស មាស ពេជ្រ សោភា បានសរសេរព័ត៌មានលើ Facebook Page ផ្លូវការរបស់នាងថា នាងនឹង លាឈប់ពីហង្សមាស ប៉ុន្តែនាងនឹងនៅតែធ្វើការងាររបស់នាងឲ្យ The Voice Cambodia រដូវកាលទី២ចប់ចុងចប់ដើម។សារនេះ កើតក្រោយមានព័ត៌មានថា ពេជ្រ សោភា ត្រូវថ្នាក់លើស្ដីបន្ទោសខ្លាំងបន្ទាប់ពីនាងចុះពីលើឆាកការប្រគំតន្ត្រីមួយនៅកោះពេជ្រនាគ្រានោះ។ នៅពេលនេះនាងក៏បាន ប្រកាសជាផ្លូវការដែរថានឹងចាកចេញពី ផលិតកម្មដែលជាជម្រកដំបូងដែលធ្វើឲ្យនាងល្បីល្បាញ។ក្រោយបញ្ចប់កម្មវិធី ប្រឡងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២កាលពីខែមិថុនា ឆ្នាំ២០១៦នេះ ពេជ្រ សោភា បានប្រកាសចាកចេញពីទ្រនំហង្សមាសហើយដែលការចាកចេញរបស់នាងបង្កើតឲ្យអ្នកគាំទ្រនាងជាច្រើនសោកស្តាយជាខ្លាំង។ ការចាក ចេញរបស់ម្ចាស់បទ”រាំឡូយកប់លូ”រូបនេះពីផលិតកម្មធំនិងជាអ្នកផ្តល់ភាពល្បីល្បាញឲ្យនាងព្រោះតែជាការអន់ចិត្តច្រើនជាង។

រហូតមកដល់ពេលនេះនាងមិនត្រឹមតែមិនចាកចេញពីផលិតកម្មហង្សមាសទេគឺថែមទាំងបង្កើតបទចម្រៀងជាច្រើនបន្ត បន្ទាប់ ហើយនាងក៏ប្រកាសជាផ្លូវការដែរថានាងមិនចាកចេញពីទ្រនំនេះនោះទេ។ពេជ្រ សោភា បញ្ជាក់ថានឹងមិនមែនជាតារាចម្រៀងជាប់កិច្ចសន្យា(កុងត្រា)ជាមួយ ផលិតកម្មហង្សមាសទេគឺនាងបានដាច់ កុងត្រានេះរយៈពេលប្រាំឆ្នាំមកហើយៗក៏ មិនបានចុះបន្តដែរ។

តារាស្រីកំពុងល្បី បទ”ហុយហុយ”រូបនេះលើកឡើងថាបញ្ហាមួយដែលនាងនៅតែមិនអាចនិយាយបាននោះគឺធ្វើឲ្យនាង ចង់ដើរចេញពីផលិតកម្មនេះ ប៉ុន្តែក្រោយពីការពិចារណាល្អិតល្អន់ហើយដោយសារនឹកឃើញពីគុណូបការៈរបស់ផលិតកម្ម ដែលអាចរុញច្រានឲ្យនាងមានមុខមាត់រហូតមកដល់បច្ចុប្បន្នទើបនាងគិតសាជាថ្មីហើយនាងក៏មិនចង់មានឈ្មោះថាជាក្រពើវង្វេងបឹងដែរ។

ឆ្លើយទៅនឹងសំណួរដែលលើកឡើង ថា មានអ្វីជាថ្នូរទៅនឹងការបន្តនៅផលិត កម្មនេះតារាស្រីរូបនេះលើកឡើងថាមិន មានអ្វីដោះដូរទៅនឹងការបន្តនៅផលិតកម្មនេះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងសប្បាយចិត្តគឺផលិតកម្មបានសម្របចិត្តឲ្យនាងជ្រើស រើសបទចម្រៀងមកច្រៀងដោយខ្លួនឯង។ តារាស្រីល្បីឈ្មោះដែលប្រកាសឈប់ច្រៀងបទចម្រៀងលួចចម្លងពីបរទេសរូបនេះលើកឡើងថា ហង្សមាសបានផ្តល់អាទិភាពឲ្យនាងក្នុងការធ្វើបទថ្មីដោយខ្លួនឯងការបើកឱកាសឲ្យនាងចេញទៅថតMVតាមបំណងហើយផលិតកម្មក៏បើកសិទ្ធិឲ្យនាងចេញសូឡូ អាល់ប៊ុមទោលតែឯងផងដែរ។

នាងបញ្ជាក់ថា បទចម្រៀងថ្មីដែលទទួលបានការពេញនិយមខ្លាំងគឺបទ”អូនទៅហើយ” នឹងចេញជាMVដែលប្លែកព្រោះតែការ ផលិតបទចម្រៀងនេះសម្រិតសម្រាំងនិងចេញទៅថតទិដ្ឋភាពនៅខេត្តនានាជា ច្រើន។

តារាស្រីរូបនេះបញ្ជាក់ដែរថាពេលនេះនាងកំពុងមមាញឹកច្រើនទាំងការងារប្រគំ តន្ត្រីនៅតាមខេត្តបូករួមទាំងការត្រៀមខ្លួនជាមួយនឹងការនិពន្ធបទចម្រៀងថ្មីៗសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅឆ្នាំក្រោយផងដែរ។ នាងក៏រំពឹងដែរថាស្នាដៃ បទចម្រៀងថ្មីដែលជាស្នាដៃរបស់នាងនិងយុវជនជំនាន់ក្រោយនឹងទទួលបានការ គាំទ្រច្រើនពីទស្សនិកជនបន្តទៀត៕ វឌ្ឍនា

img_0064 img_0149


ចែករំលែក៖