ព័ត៌មានទាន់ហេតុការណ៍៖

សុគន្ធ និសា សាកសួរសុខទុក្ខកុមារនិងផ្សព្វផ្សាយការអានសៀវភៅនៅមន្ទីរពេទ្យកុមារជាតិ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសំនៀងថ្នមកញ្ញា សុគន្ធ និសា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងមន្ទីរពេទ្យកុមារជាតិរាជធានី ភ្នំពេញ។ ការបង្ហាញវត្តមានកាលពីព្រឹកថ្ងៃទី២៦ ខែតុលានេះគឺដើម្បីសាកសួរសុខទុក្ខកុមារដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងលើដើម្បីចូលរួម ទស្សនកិច្ចនៅជ្រុងមួយនៃបណ្ណាល័យរួម គាំទ្រផ្សព្វផ្សាយនិងជំរុញដល់អាណាព្យា បាលលើកទឹកចិត្តដល់កុមារឲ្យចូលចិត្តការអានសៀវភៅ។

កន្លងមកក្នុងនាមជាទូតសុឆ្ឆន្ទៈអង្គការស៊ីប៉ា កញ្ញា សុគន្ធ និសា ធ្លាប់បានទៅធ្វើទស្សនកិច្ចនៅតាមបណ្ណាល័យមួយចំនួនពិសេសបានចូលរួមសកម្មភាពដល់ការ អភិវឌ្ឍវិស័យអំណាននៅក្នុងប្រទេស កម្ពុជា។

កញ្ញានួន ម៉ូលីណាមន្ត្រីទំនាក់ទំនងអង្គការស៊ីប៉ាបញ្ជាក់ថា កញ្ញា សុគន្ធ និសាគឺជាទូតសុច្ឆន្ទៈរបស់អង្គការស៊ីប៉ាចាប់តាំងពីដើមឆ្នាំ២០១៥។ ក្នុងការងារនេះតារា ចម្រៀងខាងលើបានចូលរួមសកម្មភាពជាច្រើនដើម្បីចូលរួមលើកកម្ពស់ការអាននៅកម្ពុជាដូចជានៅតាមបណ្តាល័យ តាមរោង ចក្រ បណ្ណាល័យចល័តហើយពេលនេះ កញ្ញាបានចូលរួមក្នុងជ្រុងមួយនៃបណ្ណា ល័យនៅមន្ទីរពេទ្យកុមារជាតិនេះ។ កញ្ញា បន្តថាមន្ទីរពេទ្យនេះគឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង១៩នៅកម្ពុជាហើយនេះគឺជាលើកទី១ដែលកញ្ញា សុគន្ធ និសា ចូលរួម។ គម្រោងបន្ទាប់តារាចម្រៀងរូបនេះនឹងទៅចូលរួមទស្សនកិច្ចនៅបណ្ណា ល័យនៅតាមរោងចក្រ តាមភូមិស្រុក និងសកម្មភាពចូលរួមលើកកម្ពស់វិស័យ អំណាននៅកម្ពុជាដែរ។

កញ្ញា សុគន្ធ និសា បានបញ្ជាក់ថា ថ្ងៃនេះនាងបានចូលរួមកម្មវិធីចូលរួមផ្សព្វផ្សាយការអានសៀវភៅទៅដល់កុមារ និងអាណាព្យាបាលពួកគាត់ឲ្យបានយល់ពីអត្ថប្រយោ ជន៍នៃការអានសៀវភៅ។ កញ្ញាបន្ថែមថា នៅមន្ទីរពេទ្យនេះមានជ្រុងនៃបណ្ណាល័យដែលមានសៀវភៅសម្រាប់កុមារជារឿងព្រេង រឿងនិទានជាដើមហើយពួកគេអាចអានសម្រាប់កែកម្សាន្តការអផ្សុកបាន។ នាងថាការអានសៀវភៅនៅបណ្ណាល័យនៅមន្ទីរពេទ្យនឹងអាចឲ្យកុមារភ្លេចការឈឺចាប់មួយរយៈហើយស្រមៃទៅកាន់ពិភពលោកដែលសប្បាយៗតាមរយៈការអានរឿងព្រេង រឿងនិទានជាដើម។ កញ្ញាលើកឡើងដែរថាវិស័យអំណាននៅមិនទាន់បានជ្រួតជ្រាបខ្លាំងដល់ប្រជាជនកម្ពុជានៅឡើយ ហើយពួកគាត់ក៏ហាក់មិនសូវចូល ចិត្តការអានសៀវភៅច្រើននោះទេទើបនាងសម្រេចចិត្តចូលរួមសកម្មភាពទាំងនេះដើម្បី ឲ្យវិស័យអំណានកាន់តែជ្រួតជ្រាបទៅ ដល់ប្រជាពលរដ្ឋខ្មែរ បើទោះបីជាសកម្មភាពនេះមិនទទួលបានកម្រៃក្តី។ នាងថាសកម្មភាពដែលនាងបានចូលរួមនេះនឹង ជំរុញឲ្យក្មេងៗចូលចិត្តអានសៀវភៅដែលជាប្រភពនៃចំណេះដឹងសម្រាប់ពួកគាត់ ជៀសវាងការប្រើប្រាស់ពេលវេលាលើអ្វីដែលឥតប្រយោជន៍។ ទោះជាយ៉ាងណា នាង មិនអាចកំណត់បានទេថាតើការចូល រួមរបស់នាងនឹងអាចចូលរួមជំរុញសកម្មភាពនៃការអានបានកម្រិតណា? ហើយវាក៏អាស្រ័យទៅលើឆន្ទៈរបស់ពួកគេក្នុង អានសៀវភៅដែរ។

ជាមួយគ្នានេះនាងក៏បានធ្វើការផ្តាំផ្ញើទៅដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យចូល រួមសកម្មភាពនិងលើកទឹកចិត្តឲ្យមានការអានសៀវភៅឲ្យបានច្រើនព្រោះសៀវភៅជាប្រភពចំណេះដឹងព័ត៌មានសំខាន់ដែលអាចូលរួមចំណែកដល់ការអភិវឌ្ឍបញ្ញាស្មារតី និងចូលរួមចំណែកក្នុងការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចជាតិ៕ វឌ្ឍនា

img_4071 img_4048 img_3989 img_4083


ចែករំលែក៖