ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់លោកអើយ!បុរស ម្នាក់ស្លាប់ និង នារី ម្នាក់ រងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ បុរស ម្នាក់ និង នារី ម្នាក់ បន្ទាប់ ពី ជិះ ម៉ូតូ មួយគ្រឿង ជិះ ឌុប គ្នា ត្រូវ បាន រថយន្ត មួយ គ្រឿង មិន ចាំ ម៉ាក បេីកបុក ហេីយបេីក រត់គេច ទៅបាត់ស្រមោល បណ្ដាលឱ្យ បុរសម្នាក់ បានស្លាប់ និង នារី ម្នាក់ រងរបួស ធ្ងន់ ។

ហេតុការណ៍ នេះ បាន កេីត ឡើង កាល ពី វេលាម៉ោង ២:១០នាទី យប់ រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១០ ខែ កក្កដា ឆ្នាំ ២០២៦ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៤ ក្នុង សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ ។

 ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរស ម្នាក់ បាន ស្លាប់ និង នារី ម្នាក់ រងរបួសធ្ងន់ បញ្ចួន ទៅ កាន់ មន្ទីរពេទ្យ បន្ទាប់ ពី ជិះ ម៉ូតូ មួយគ្រឿង ម៉ាក HONDA SCOOPY ពាក់ ផ្លាក លេខ កំពង់ចាម 1AH-8564 ជិះ ឌុប គ្នា ត្រូវ បាន រថយន្ត មួយ គ្រឿង មិន ចាំ ម៉ាកបេីកបុក ហេីយបេីក រត់គេចទៅ បាត់ ស្រមោល ។

ក្រោយកេីតហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ អធិការ ដ្ឋាន នគរបាល ខណ្ឌ កំបូល បានចុះ មក ដល់ធ្វេីការ វាស់ វែង ។ ចំណែក ឯ សព ជនរងគ្រោះ សមត្ថកិច្ច បានយកទៅតង្កល់ទុកនៅវត្តដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅបុណ្យតាមប្រពៃណី៕

ដោយ ៖ ជី


ចែករំលែក៖