ក្រុមមន្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ថា មនុស្ស ១២នាក់បានស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃ ក្នុងទីក្រុង Almeria ស្ថិតនៅភាគខាងត្បូងនៃប្រទេស ខណៈក្រុមពន្លត់អគ្គិភ័យ១៥០នាក់កំពុងតស៊ូប្រយុទ្ធពន្លត់អណ្ដាតភ្លើង។
ក្រុមមន្ត្រីអេស្ប៉ាញបានចាត់ទុកថា ភ្លើងឆេះព្រៃនេះមានវិសាលភាពបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដែលបង្កជាសោកនាដកម្មមួយមិនធ្លាប់មានពីមុនមក ស្របពេលតំបន់អឺរ៉ុបកំពុងប្រឈមមុខនឹងរលកកម្ដៅ។
លោក Juanma Moreno ជាមេដឹកនាំនៃតំបន់ Andalusia ស្ថិតនៅភាគខាងត្បូងអេស្ប៉ាញ បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ថា «យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃមនុស្ស៦នាក់ដែលបានស្លាប់ក្នុងតំបន់ Los Gallardos ព្រមទាំងចំពោះតំបន់ដែលរងផលប៉ះពាល់»។ កាលពីថ្ងៃព្រហស្បតិ៍ ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃត្រូវបានរាយការណ៍ថាមាន ៦នាក់៕ ដោយ៖ ធីរីណា

រូបថត៖ AFP
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច