ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម ជុងអ៊ុន នឹងបោះបង់អាវុធបរមាណូដោះដូរយកសន្តិភាពជាមួយសហរដ្ឋអាមេរិក?

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អាច នឹងបង្កើតទំនាក់ទំនងសន្តិភាពជាមួយ សត្រូវធំបំផុតរបស់កូរ៉េខាងជើងគឺអាមេរិក។ សារព័ត៌មាន Dailystar បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន នឹងបោះបង់អាវុធបរ មាណូដើម្បីបង្កើតសន្តិភាពជាមួយអាមេរិក និងកូរ៉េខាងត្បូង។

ក្នុងពេលជាមួយគ្នានោះសារព័ត៌មាន Sputnik បានឲ្យដឹងថា រដ្ឋលេខាធិការក្រសួង ការបរទេសកូរ៉េខាងជើង និងអតីតមន្ត្រី អាមេរិកបានជួបពិភាក្សាគ្នានៅក្នុងប្រទេស ម៉ាឡេស៊ី។ នៅក្នុងជំនួបនោះភាគីទាំងពីរបាននិយាយពីសន្ធិសញ្ញាសន្តិភាពដើម្បីដោះដូរនឹងកម្មវិធីបរមាណូ។

កូរ៉េខាងជើងបានមើលឃើញយ៉ាងច្បាស់ នូវការរីកចម្រើនរបស់អីុរ៉ង់ក្រោយកិច្ចព្រមព្រៀងបរមាណូ។ ចំណុចទាំងនោះហើយដែលមេដឹកនាំកូរ៉េខាងជើងចង់បានសន្តិភាពពិតប្រាកដដើម្បីបើកទ្វារប្រទេសនេះ ស្វាគមន៍អន្តរជាតិក៏ដូចជាអាចធ្វើដំណើរទៅគ្រប់ទិសទីដូចមេដឹកនាំប្រទេសដទៃទៀតបាន។

ជាផ្លូវការអាមេរិក និងកូរ៉េខាងជើងគ្មានទំនាក់ទំនងផ្លូវទូតនឹងគ្នាទេ តែជំនួបស្ងាត់ៗ ពេលនេះត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងក្រៅផ្លូវការដែលគេឲ្យឈ្មោះថា « Track 2» ។ ជាទូទៅជំនួបក្រៅផ្លូវការរវាងមន្រ្តីអាមេរិកនឹងកូរ៉េខាងជើងមួយនេះបានធ្វើនៅក្រៅទឹកដីអាមេរិក និងកូរ៉េខាង ជើង ពិសេសនៅក្នុងទឹកដីអាស៊ីដូចយ៉ាងសិង្ហបុរីឬចិន។ នៅក្នុងជំនួបក្នុងទឹកដីម៉ាឡេស៊ីរយៈពេល២ថ្ងៃកន្លងទៅភាគីអាមេ រិកដឹកនាំដោយលោក Robert Galluci ចំណែកខាងភាគីកូរ៉េខាងជើងដឹកនាំដោយ លោក Han Song-Ryol អនុរដ្ឋមន្រ្តីការបរ ទេស និងជាអតីតឯកអគ្គរដ្ឋទូតរងប្រចាំ អង្គការសហប្រជាជាតិ។

សូមជម្រាបជូនថា ក្រៅពីជំនួបក្រៅផ្លូវការដែលគេឲ្យឈ្មោះថា «Track 2» នេះ អាមេរិក និងកូរ៉េខាងជើងក៏មានកាណាល់ទូតក្រៅផ្លូវការមួយទៀតដែលគេហៅថា «កាណាល់ញូរយ៉ក»។ «កាណាល់ញូរយ៉ក» នេះអនុញ្ញាតឲ្យមានការដោះដូរព័ត៌មានគ្នារវាងមន្រ្តីអាមេរិកនឹងមន្រ្តីកូរ៉េខាងជើងនៅអង្គការសហប្រជាជាតិ។ ខណៈនេះភាគី អាមេរិក និងកូរ៉េខាងជើងមិនបានប្រាប់ឲ្យដឹងពីប្រធានបទ និងខ្លឹមសារនៃជំនួបស្ងាត់ៗ នោះទេ តែបើយោងតាមលោក Leon Sigal អ្នកឯកទេសកូរ៉េដែលបានចូលរួមនៅក្នុងកិច្ចសន្ទនាដែរនោះឲ្យដឹងថា ភាគីទាំងពីរបាននិយាយច្រើនលើកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។

តាមលោក Leon Sigal ដដែលភាគី កូរ៉េខាងជើងបានបញ្ជាក់ប្រាប់ភាគីអាមេរិក ជាថ្មីថា មុននឹងនិយាយដល់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងត្រូវចុះហត្ថលេខាលើសន្ធិ សញ្ញាសន្តិភាពជាមួយគ្នាជាមុនសិន។ តែភាគីអាមេរិកបានឆ្លើយតបវិញដោយរម្លឹកសាជាថ្មីថា វ៉ាស៊ីនតោនអាចចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយព្យុងយ៉ាងបាន លុះត្រាណាតែកូរ៉េខាងជើងបិទបញ្ចប់ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន។ ការឆ្លើយឆ្លងគ្នារបៀបនេះជាសក្ខីកម្មថ្មី មួយទៀតដែលបញ្ជាក់ពីភាពមិនចុះសម្រុង គ្នា និងការមិនទុកចិត្តគ្នារវាងវ៉ាស៊ីនតោននឹង ព្យុងយ៉ាង។

អ្វីជាការកត់សម្គាល់ជំនួបស្ងាត់ៗរវាងអាមេរិកនឹងកូរ៉េខាងជើងពេលនេះបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលជាថ្មី និងចំពេលដែលក្រុម ប្រឹក្សាសន្តិសុខកំពុងស្វែងរកទណ្ឌកម្មថ្មីដាក់ លើកូរ៉េខាងជើងក្រោយពីបានសាកល្បងនុយក្លេអ៊ែរលើកទី៥ កាលពីថ្ងៃទី៩ ខែកញ្ញា ៕ ម៉ែវ សាធី

dwe


ចែករំលែក៖