ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ សម្តេចតេជោ ពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងថា ៖ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយក្រុមគ្រួសារ ស.ស.យ.ក. ខេត្តកំពង់ឆ្នាំង កាលពីម្សិលមិញ, នាថ្ងៃនេះ ខ្ញុំបានចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងពិធីជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប ៨៨៣នាក់

លោកឧបនាយករដ្ឋមន្ត្រី បន្តថា ៖ គោលបំណងសំខាន់នៃការចុះជួបនៅមូលដ្ឋាននេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការគិតគូរយកចិត្តទុកដាក់ ផ្តល់កម្លាំងចិត្ត និងថាមពលបន្ថែមពី សម្តេចតេជោ ចំពោះសុខទុក្ខរបស់មន្ត្រីទាំងអស់ ព្រមទាំងជាឱកាសទទួលបានអនុសាសន៍ណែនាំ និងក្រើនរំឭកដោយផ្ទាល់ក្នុងការអនុវត្តការងារស្របតាមតួនាទីភារកិច្ចដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ជាពិសេសការពង្រឹងគុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ៖ គិតចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នេះជាលើកទី២០ និងជាខេត្តទី២៣ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងនោះរាជធានី-ខេត្ត២៣ ទៀតរួមមាន៖ ខេត្តកំពង់ចាម, ត្បូងឃ្មុំ, រាជធានីភ្នំពេញ, កំពង់ស្ពឺ, តាកែវ, កំពត, កែប, ស្វាយរៀង, ព្រៃវែង, កំពង់ឆ្នាំង, ពោធិ៍សាត់, កំពង់ធំ, សៀមរាប, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ប៉ៃលិន, ក្រចេះ, មណ្ឌលគិរី, រតនគិរី និងស្ទឹងត្រែង៕

ដោយ ៖ សិលា


ចែករំលែក៖