ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ

ចែករំលែក៖

ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់សារធារណជនឱ្យប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្ន ចោរព័ត៌មានវិទ្យាកំពុងប្រើឯកសារភ្ជាប់ដែលមាន ផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគលើឧបករណ៍ឌីជីថលរបស់អ្នក។

* សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖

– .exe

– .bat

– .vbs

– .ps1

– .sh

– .msi

– .scr

ឯកសារប្រភេទទាំងនេះអាចផ្ទុកមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។

ដើម្បីការពារខ្លួន សូមអនុវត្ត៖

* បើកតែឯកសារពីប្រភពដែលអ្នកទុកចិត្ត។

* ពិនិត្យផ្នែកខាងចុង (Extension) ឯកសារមុនពេលបើក។

* កុំចុច “Run” ឬ “Install” ប្រសិនបើមិនប្រាកដពីប្រភព។

* ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ។

** ការប្រុងប្រយ័ត្នរបស់អ្នក គឺជាការការពារសុវត្ថិភាពឌីជីថលរបស់អ្នក និងអង្គភាពរបស់អ្នក៕

ដោយ៖តារា


ចែករំលែក៖