ព័ត៌មានទាន់ហេតុការណ៍៖

ក្រឡាប់រថយន្តដឹកកម្មករនៅផ្លូវជាតិលេខ៦ចំណុចស្ពានទី៩បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាង២០នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រឡាប់រថយន្តដឹកកម្មករបណ្តាលឲ្យកម្មករ កម្មការិនី ២០នាក់របួសធ្ងន់ ក្នុងនោះមានស្រ្តីពោះធំ ២នាក់ និង១០នាក់ផ្សេងទៀត បានរងរបួសស្រាល ។

ហេតុការនេះ បានកើតឡើងកាលពីម៉ោងជាង៦ព្រឹក នៅតាមផ្លូវជាតិលេខ៦ ចំណុចស្ពានទី៩ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ ។

ប្រភពពត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តកូរ៉េ ដឹកកម្មករប្រមាណ ៦០នាក់ បានព្យាយាមបើកជែងម៉ូតូកង់បី ក្នុងល្បឿនលឿននោះ ក៏បណ្តាលឲ្យរថយន្តក្រឡាប់ចាក់កម្មករនៅលើផ្លូវតែម្តង ។

ក្រុមកម្មករត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុអះអាងថា ពួកគេរស់នៅព្រែកអញ្ចាញបម្រើការនៅរោងចក្រ ៦ជាន់ ស្ថិតនៅជិតស្ពានទី៦ ។

ក្រោយកើតហេតុភ្លាមៗកងកម្លាំងសមត្ថកិច្ច បានហៅរថយន្តសង្គ្រោះដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យអស់ហើយ ៕ជ្រោយពេជ្រ

ase-6 ase ase-1 ase-2 ase-3 ase-4 ase-5


ចែករំលែក៖