ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាគ្រឿងញៀនធ្លាប់ជាប់គុកព្រមទាំងដកហូតថ្នាំញៀន៧កញ្ចប់យកដាក់គុកម្តងទៀត

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ទើបចេញពីគុកបាន៦ខែ មិនរាងចាលមកប្រកបរបរចាស់ចែកចាយគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ម្តងទៀត ពីបទចែកចាយថ្នាំញៀន ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយកម្លាំងផ្នែកគ្រឿងញៀន សហការជមួយផ្នែកជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុក ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សាយ កុសល់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកអនុសេនីយ៍ឯក ម៉ិច សុភាន អធិការរងនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ដោយទទួលសេចក្តីរាយការណ៍ថា ជនសង្ស័យរូបនេះ ធ្វើសកម្មភាពចែកចាយថ្នាំញៀននៅចំណុចខាងលើ រូបលោកបានសហការជាមួយការិយាល័យជំនាញតាមដានរហូតដល់ពេលគេធ្វើសកម្មភាព ក៏ឃាត់ខ្លួនតែម្តង ។

លោកអធិការបន្តថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាដែលសមត្ថកិច្ចរបស់លោកតាមដាន ក្រោយពីជននេះបានចេញពីពន្ធនាគារបាន៦ខែជាប់ ហើយពេលនេះ ត្រូវឃាត់ខ្លួនបានម្តងទៀត ខណៈពេលធ្វើសកម្មភាពចែកចាយថ្នាំញៀនបន្តទៅឲ្យអ្នកដទៃ។

ក្រោយឃាត់ខ្លួន សមត្ងកិច្ចធើ្វឆែកឆេររកឃើញ និងដកហូតបានគ្រឿងញៀន៧កញ្ចប់តូចជាវត្ថុតាង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ សារភាពថា ថ្នាំញៀនទាំងអស់ជារបស់ខ្លួនពិតប្រាកដមែន ។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការរិយាល័យជំនាញប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនិតិវិធីច្បាប់ ។

គួររំលឹកថា ជនសង្ស័យម្នាក់នេះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ឋជួញដូរ និងចែកចាយថ្នាំញៀន ព្រមទាំងករណីប្លន់ផងដែរ តែមិនដឹងជា យ៉ាងម៉េច បានជាចេះតែចេញពីពន្ឋនាគារឆាប់យ៉ាងនេះ ៕ សេនាស័ក្តិ

aw-1 aew as aw


ចែករំលែក៖