ភ្នំពេញ ៖ នៅលេីកំណាត់ផ្លូវជាតិលេខ៤ ក្បែរវត្តអរុណវតី ក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមរថយន្តកុងតឺន័ររបស់ផែស្ងួតមួយកន្លែង បាននិងកំពុងយកផ្លូវសាធារណៈឈប់ចតយ៉ាងអនាធិបតេយ្យ បង្កផលប៉ះពាល់ដល់ការធ្វេីដំណេីររបស់បងប្អួនប្រជាពលរដ្ឋដោយស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។
លោក ចែន សុខចាន់ ប្រធានប្រជាការពារសង្កាត់ចោមចៅទី៣បានលេីកឡេីងថា ទីតាំងខាងលើតែងតែស្ទះជារៀងរាល់ថ្ងៃ ដោយក្រុមកម្លាំងប្រជាការពារភូមិសង្កាត់និងកម្លាំងសមត្ថកិច្ចតែងតែចុះទៅសម្រួលចរាចរណ៍ផងដែរ ដោយក្រុមរថយន្តទាំងនោះឈប់ចតម្តងពីរជួរឯណោះ។
ជុំវិញបញ្ហានេះផងដែរលោកចែន សុចាន់ បានចុះទៅសួរនាំមេការទទួលខុសត្រូវនៅក្នុងផែនោះ តែមេការបានឆ្លេីយថា គាត់ទទួលខុសត្រូវតែក្នុងផែទេ ចំពោះរថយន្តដែលចតនៅខាងក្រៅលោកមិនទទួលខុសត្រូវឡើយចង់ចាប់យកទៅណាយកទៅ។
ចំពោះលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣បានបញ្ជាក់ប្រាប់ថា លោកនឹងចាត់ឲ្យមេភូមិចុះធ្វេីលិខិតអញ្ជេីញហៅមេការឬអ្នកទទួលខុសត្រូវនៅផែនោះមកធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនោះទៀត៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច