ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបរសេដ្ឋបង្ក្រាបករណី លួចឧបករណ៍ការពាររន្ទះបាញ់ ហើយយកលក់ឱ្យអ្នកទិញអេតចាយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក ចន សុភីត អធិការស្រុកបសេដ្ឋ បានធ្វើការបង្ក្រាបករណីលួច មានស្ថានទំងន់ទោសឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់។

កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈិន តាក់ ភេទ ប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងខ្យល់ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងបក្ខពួក០២នាក់ទៀត បានធ្វើ សកម្មភាពយកដែកសសេះ និងឧបករណ៍កាប់កកាយដីលួចយកខ្សែការពាររន្ទះ និងឧបករណ៍ផ្សេងៗក្នុងបរិវេណអង្គតែនទូរស័ព្ទសែលខាត ស្ថិតក្នុងភូមិព្រៃស្រូល ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ពេលជនសង្ស័យ កំពុងតែធ្វើសកម្មភាពលួច ត្រូវបានឈ្មោះចក់ ដារ៉ូភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងអង្គ ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មុខរបរ បុគ្គលិកហ៊ុនសែលខាត បានឃើញទាន់និងដេញចាប់ឃាត់ខ្លួនជនសង្ស័យ(ឈិត តាក់) រួមទាំងវត្ថុតាងធ្វើសកម្មភាព(ដែកសសេះ០១ និងឧបករណ៍ធ្វើសកម្មភាពមួយចំនួន) យកមកប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី។

លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំឧ២០២៦ កម្លាំងជំនាញបន្តនីតិវិធី ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះបូ សុខឃីម ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រែវែង យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធី ។

តាមចម្លើយរបស់ជនសង្ស័យឈិន តាក់ និងឈ្មោះបូ សុខឃីម បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើ សកម្មភាពលួចឧបករណ៍ការពារនៅចំណុចអង់តែនប្រពន្ធទូរស័ព្ទសែលខាត ប្រាកដមែន និងបានឆ្លើយសារភាពបន្ថែមទៀតថា ពេលធ្វើសកម្មភាពរួច បានយកសម្ភារៈលក់ឲ្យអ្នកដើរទិញអេតចាយ ពុំស្គាល់ឈ្មោះ ៕


ចែករំលែក៖