ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយគង់ វង្សយ៉ាទីទម្លាយរឿងកូនស្រីជិះរថយន្តបង់រំលស់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង គង់ វង្សយ៉ាទី បានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈក្រឡេកមើលមិនដាក់ភ្នែកក្រោយនាងជិះរថយន្ត ទំនើបថ្មីមួយគ្រឿងទៅចូលរួមពិធីក្រុង ពាលីថតខ្សែភាពយន្តថ្មីកាលពីពេលកន្លងទៅ។ ទោះជាយ៉ាងណារថយន្តទំនើបដែលនាងជិះរួមដំណើរជាមួយម្តាយនេះគឺជារថយន្តបង់រំលស់នោះទេ។

ការប្រើប្រាស់របស់ទំនើបៗបានក្លាយជារឿងពេញនិយមសម្រាប់មនុស្សបច្ចុប្បន្ន ពិសេសក្នុងចង្កោមអ្នកសិល្បៈ ។ ទោះជាយ៉ាងណាសម្ភារមួយចំនួនដែលពួកគេ ទិញប្រើប្រាស់មិនប្រាកដថាយកប្រាក់សុទ្ធទៅទិញនោះទេ ជាក់ស្តែងដូចជារថយន្ត ទំនើបម៉ាកLexus 470ថ្មីសន្លាងដែលតារាសម្តែងស្រីគង់ វង្សយ៉ាទីកំពុងជិះនោះគឺជារថយន្តដែលនាងបង់រំលស់។ នេះបើតាម ការបញ្ជាក់របស់អ្នកស្រី ហាស់ ចរិយា ដែល ជាម្តាយរបស់នាងបង្ហើបប្រាប់។

អ្នកស្រីបានឲ្យដឹងថា រថយន្តថ្មីដែលទើបនឹងជិះបានជាងមួយខែនេះគឺជារថយន្តបង់រំលស់ដែលមានទឹកប្រាក់សុទ្ធទៅទិញមិនដល់៥០ភាគរយផង។ អ្នកស្រីបញ្ជាក់ ថារថយន្តនេះតម្លៃជាង២ម៉ឺនដុល្លារសហ រដ្ឋអាមេរិកទេដែលក្នុងមួយខែៗកូនអ្នកស្រីត្រូវបង់ទៅក្រុមហ៊ុនប្រមាណជាងប្រាំរយដុល្លារអាមេរិក។ ការបញ្ជាក់នេះធ្វើឡើងព្រោះអ្នកស្រីមិនចង់ឲ្យមានការលើកឡើងថា កូនអ្នកស្រីមានអ្នកទិញរថយន្តឲ្យ។

អ្នកស្រីបន្ថែមថា រថយន្តដែលនាងជិះលើកមុនគឺរថយន្តLexus 300ដែលជិះស្ទើរ លែងទៅមុខទៅហើយ ហើយដោយសារត្រូវទៅខេត្តឆ្ងាយៗទើបអ្នកស្រីនិងកូនស្រី សម្រេចដូររថយន្តចាស់ចោលខ្លាចមានបញ្ហាតាមផ្លូវ។ អ្នកស្រីបន្តថាមុនពេល សម្រេចចិត្តយករថយន្តនេះកូនអ្នកស្រីទទួលបានការណែនាំច្រើនពីអ្នកសិល្បៈដូចគ្នា ផងដែរ។អ្នកស្រីបន្តទៀតថា ដោយសារការងារសិល្បៈមួយរយៈពេលចុងក្រោយនេះមានការរីកចម្រើនខ្លាំងទើបអ្នកស្រី និងកូនសម្រេចចិត្តទិញរថយន្តថ្មីដោយការ បង់រំលស់ហើយការងារផ្លូវឆ្ងាយដែលត្រូវការរថយន្តដែលធន់។

អ្នកស្រីលើកឡើងដែរថា កន្លងមកមិនទាន់នឹងដូររថយន្តថ្មីផងចេះតែមានពាក្យថាអ្នកនេះទិញឲ្យអ្នកនោះទិញឲ្យទើប ពិបាកនិយាយហើយមិនចង់ដោះដូរអី្វ ច្រើន។ អ្នកស្រីថាកូនអ្នកស្រីចូលសិល្បៈ ជាង៦ឆ្នាំហើយក៏សមល្បមនឹងអាចរករថយន្តថ្មីសមរម្យជិះនឹងគេបានដែរ ហើយក្នុងចង្កោមសិល្បៈដូចដឹងស្រាប់ហើយពេលជិះរថយន្តចាស់គេមើលងាយហើយបើទិញរថយន្តថ្មីច្បាស់ជាមានពាក្យថាគេទិញឲ្យតែតាមពិតមួយថ្ងៃៗគ្មានពេលសម្រាកដើម្បីជួយខ្លួនឯងនិងគ្រួសារនោះឡើយ។

ទោះជាយ៉ាងណាអ្នកស្រីមិនបានបង្ហាញក្តីបារម្ភក្នុងការបង់រំលស់រថយន្តថ្មីនេះទេព្រោះតែការងារសិល្បៈរបស់យ៉ាទីក៏មានច្រើនគួរសមដែលអាចទូទាត់ទាន់ពេលវេលាបាន។

អ្នកស្រីរំពឹងដែរថា រថយន្តថ្មីនេះក៏នឹងនាំមកនូវលាភសំណាងសម្រាប់កូនអ្នកស្រីផងដែរព្រោះបច្ចុប្បន្ននាងកំពុងទទួល បានការងារសម្តែង និងជាពិធីការិនីជាច្រើនទៀតជាបន្តបន្ទាប់៕ វឌ្ឍនា

img_3650 img_3694


ចែករំលែក៖