ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញទៅដល់ក្រុងសៀងហៃ ដើម្បីចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល

ចែករំលែក៖

ប្រទេសចិន ៖ រសៀលថ្ងៃទី១៦ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើដំណើរតាមយន្តហោះអញ្ជើញទៅដល់ព្រលានយន្តហោះ Hongqiao ក្រុងសៀងហៃ ។ សម្តេចនឹងអញ្ជើញចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលដែលបើកធ្វើនៅក្រុងសៀងហៃពីថ្ងៃទី១៧ដល់ថ្ងៃទី២០ខែកក្កដា ។

នៅឆ្នាំ២០២៥ ចិននិងកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការខាងបញ្ញាសិប្បនិមិ្មត បង្កើនកិច្ចសហប្រតិបត្តិការខាងការអភិវឌ្ឍនិងអភិបាលកិច្ចបញ្ញាសិប្បនិមិ្មត ដើម្បីជំរុញឱ្យបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ៕

ប្រភព ៖ (CCFR)


ចែករំលែក៖