ប្រទេសចិន ៖ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ចប់ដំណើរទស្ស នកិច្ច ការ ងាររយៈពេល៣ថ្ងៃរបស់សម្តេចនៅលើទឹកដីចិនហើយ។ សម្តេចនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូអញ្ជើញនិវត្តន៍មកកម្ពុជាវិញហើយ នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកក្ដដា ឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ថា ៖ ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទពិភពលោកស្តីពី បញ្ញា សិប្ប និម្មិត និងបានថ្លែងសុន្ទរកថាគន្លឹះស្តីពីបញ្ហាបញ្ញាសិប្បនិម្មិត។
ក្រៅពីចូលរួមបើកសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ សម្តេចមហាបវរធិបតី ក៏បានជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន។
ក្នុងកំលុងស្នាក់នៅប្រទេសចិននេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់ចិនចំនួន១៩ មានន័យថា ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃកម្ពុជា ទទួលបានសមិទ្ធផលធំធេងណាស់ណាស់ ក្នុងការទាក់ទាញក្រុមហ៊ុនយក្សមកវិនិយោគទុននៅកម្ពុជា ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច