ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ច្បារមន

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ៖ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​​​ កាលពីវេលាម៉ោង ០៩:៣៩នាទី នាថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស​ នៃ​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថក្រុងច្បារមន ដឹកនាំដោយលោកអនុសេនីយ៍ឯក ហ៊ត រិទ្ធី បានធ្វើការ​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិក្រាំងពលទេព  សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ​ទី១មានឈ្មោះ ឈៀង ម៉ាញ ហៅ ឆាង  ភេទប្រុស អាយុ២៥ឆ្នាំ​ និងជនសង្ស័យទី២មានឈ្មោះ សុខ ប៊ុនសេង ហៅផារិត ភេទប្រុស អាយុ១៨ឆ្នាំ។ចាប់យកវត្ថុតាងបានរួមមាន:ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់(ទម្ងន់០.០៣ក្រាម), កាំភ្លើងជ័រមួយដើម​​​,ម៉ូតូចំនួន០១គ្រឿង(ម៉ាកHonda Drea) សេរីឆ្នាំ,សំបកថង់ច្រកគ្រឿងញៀនចំនួន ០៣កញ្ចប់​​​​ និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖