ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសម្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់កាលពីវេលាម៉ោង៣ទាបភ្លឺ ដ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅចំនុចភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពួកគេធ្វេីសកម្មភាពគាស់ទ្វារផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិកាលពីវេលាម៉ោង ០៧ និង ៣០នាទី ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦នៅចំណុចផ្ទះគ្មានលេខ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យ ទី១.ឈ្មោះ ហ៊ុយ សុផារាជ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃព្រីងខាង ត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទី២.ឈ្មោះ សុ ខុនវិផា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះ ឈ្មោះ នូ ស្រីឈូក ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៥ ផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក:
មេសោរ ចំនួន ០១។(របស់ជនរងគ្រោះ) ដែកឆាប ចំនួន ០៦ដើម។(របស់ជនសង្ស័យទាំង២នាក់) ទួលណាវីស ចំនួន ០៥ដើម។(របស់ជនសង្ស័យទាំង២នាក់) ដែកកាប់ ចំនួន ០១។(របស់ជនសង្ស័យទាំង២នាក់)
កន្រ្តៃ ចំនួន ០១។(របស់ជនសង្ស័យទាំង២នាក់)
ទូរស័ព្ទម៉ាក VIVO ពណ៌ខៀវ ស៊ីមកាតលេខ។(របស់ជនសង្ស័យឈ្មោះ ហ៊ុយ សុផារាជ)។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច