ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសារពើពន្ធ ២០២៧ សម្រាប់គម្រោងរេដបូកកែវសីមា»

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្ត្រីបង្គោលរេដបូកជាតិ និងលោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសារពើពន្ធ ២០២៧ សម្រាប់គម្រោងរេដបូកកែវសីមា»។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីលោក កែន សេរីរដ្ឋា អគ្គនាយកសហគមន៍មូលដ្ឋាន និងជាប្រធានលេខាធិការដ្ឋានឥណទានកាបូន លោកអភិបាលរងខេត្តមណ្ឌលគិរី -ក្រចេះ លោកនាយកអង្គការ WCS ប្រចាំកម្ពុជា តំណាងមន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងសហគមន៍ជនជាតិដើមភាគតិចប្រមាណជាង១០០នាក់ នៅសាលប្រជុំមិត្តភាព រដ្ឋបាលសាលាខេត្ត។

សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់មានឱកាសពិភាក្សា ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីប្រមូលជាធាតុចូល សម្រាប់រៀបចំផែនការសកម្មភាពប្រចាំឆ្នាំសារពន្ធ២០២៧ នៃគម្រោងរេដបូក៕

ដោយ ៖ សិលា


ចែករំលែក៖