ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបញ្ចុះបឋមសិលាសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្តតាមវិបស្សនាញាណ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នេះបានអញ្ជើ ញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ធម្មសាល នៃមណ្ឌលអប់រំចិត្តតាមវិបស្សនាញាណ ស្ថិតនៅក្នុងភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមាន ជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។

ដោយមានការនិមន្ដ និងអញ្ជើញចូលរួមពីព្រះសង្ឃ អស់ លោក ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត ស្រុក អាជ្ញាធរមូលដ្ឋាន លោកយាយជី តាជី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយសរុបប្រមាណ៨០០អង្គ-នាក់។

ជាកិច្ចចាប់ផ្ដើម លោក ប្រធាននិងគណៈអធិបតី ព្រមទាំងពុទ្ធបរិស័ទ បានរៀបចំពិធីក្រុងពលី ព្រមទាំងបូជាគ្រឿងសក្ការៈ មានទៀន ធូប ផ្កា និងទឹកអប់ ដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំង ឡាយ និងសុំអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី ចាប់ផ្ ដើមបើកការដ្ឋានសាងសង់ធម្មសាលនៃមណ្ឌលអប់រំចិត្ត។ គណៈអធិបតី បានដង្ហែដុំបឋមសិលា ដើម្បីបញ្ចុះក្នុងរណ្ដៅសីមា និងបានបូជានូវគ្រឿងសក្ការៈ និងប្រគេនទេយ្យទានចំពោះព្រះសង្ឃ ព្រមទាំងនិមន្ដព្រះសង្ឃដើម្បីចម្រើនព្រះធម៌ពហូទេវាឆ្លង។ ពិធីនេះក៏បានដង្ហែដើមពោធិព្រឹក្សយកទៅដាក់ដាំក្នុងទីតាំងដែលបាន រៀបចំទុក ដើម្បីឧទ្ទិសជាកុសលផលបុណ្យ និងទុកជាទីតាំងសក្ការៈបូជា៕

ដោយ៖សំរិត


ចែករំលែក៖