ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋរងការខូចខាតនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះបងប្អូនប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានផ្សែងយ៉ាងខ្មួលខ្មាញ់ហុយចេញពីក្នុងបន្ទប់ឡៅតឿ ហើយភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋក៏បាននាំគ្នាយកទុយយោទឹក និងបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែផ្សែងនៅតែបន្តហុយកាន់តែខ្លាំងទេីបរាយការណ៍ទៅកម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍។ ក្រោយពីទទួលព័ត៌មានភ្លាម រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងមកបាញ់ទឹកពន្លត់ដោយមិនរាលដាលដល់ផ្ទះបងប្អូនជិតខាងឡេីយ គឺគ្រាន់តែរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនប៉ុណ្ណោះ។

ជុំវិញគ្រោះអគ្គិភ័យខាងលេីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវពីមូលហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖