ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងតាំងពីព្រឹកព្រលឹម ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការប៉ះទង្គិចរវាងម៉ូតូចំនួន២គ្រឿង និងរថយន្តមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈមនុស្ស២នាក់ទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៦៖០០នាទីព្រឹក ស្ថិតនៅភូមិព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ចំណុចច្រកចូលតំបន់ទឹកធ្លាក់ព្រៃនប់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំង ដើម្បីពិនិត្យកន្លែងកើតហេតុ ជួយសង្គ្រោះអ្នករងរបួស និងរៀបចំសំណុំរឿងស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះតាមនីតិវិធី។
គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនៅកម្ពុជា។ អាជ្ញាធរអំពាវនាវដល់អ្នកបើកបរគ្រប់រូប ត្រូវគោរពច្បាប់ចរាចរណ៍ បន្ថយល្បឿន និងបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅពេលព្រឹកព្រលឹម និងតាមផ្លូវដែលមានចរាចរណ៍មមាញឹក ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ខ្លួន និងអ្នកដទៃ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច