ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌមានជ័យបង្ក្រាបទីតាំងកត់កន្ទុយលេខនៅភូមិឫស្សី

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងកត់កន្ទុយលេខមួយកន្លែងស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យត្រូវបានបង្ក្រាបកាលពីវេលា ម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ។

ការបង្ក្រាបនេះដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ មានជ័យនិងលោកហួ ម៉េងវ៉ាង និងអធិការរងនគរបាលខណ្ឌមាន ជ័យដោយមានការសម្របសម្រួលពីលោកចែ សុង ព្រះរាជអាជ្ញារង សាលាដំបូងផងដែរ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងកត់កន្ទុយលេខនេះបានបើកលេង ជាយូរយារណាស់មកហើយពុំមានអាជ្ញាធរណាម្នាក់ហ៊ានចុះ បង្ក្រាបនោះទេ ។ ដោយឡែកអភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី ក៏បានចង្អុលបង្ហាញបញ្ជាទៅអភិបាលរងខណ្ឌដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខខាងលើនេះនិងឃាត់ខ្លួនមនុស្សបាន ម្នាក់មានឈ្មោះ ញែម មករា ភេទប្រុស ស្នាក់នៅផ្ទះជួល ទីតាំងកត់កន្ទុយលេខខាងលើ។

ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងលុយខ្មែរ១៨០.០០០រៀល ទូរស័ព្ទ២គ្រឿង ម៉ាសីុនព្រីន១គ្រឿង ត្រា១ និងក្រដាសកត់កន្ទុយលេខ មួួយចំនួន។

ក្រោយពីចុះបង្ក្រាបទីតាំងនិងឃាត់ខ្លួនអ្នកកត់កន្ទុយលេខរួមនឹងវត្ថុតាងសមត្ថកិច្ចបានមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមាន ជ័យដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។

គួររំលឹកដែរថា ដោយមានការបញ្ជាពីសម្តេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបង្ក្រាបល្បែង សីុសងខុសច្បាប់គ្រប់ប្រភេទនិងតាមចាប់ខ្លួនអ្នកប្រព្រឹត្តនិងអ្នកកាង មកផ្តន្ទាទោសតាមច្បាប់ ៕ តាឡឹម

talem talem-1 talem-2


ចែករំលែក៖