ព័ត៌មានទាន់ហេតុការណ៍៖

កោះម៉ាល់ឌីវ ដែលជាប់ចំណាត់ថ្នាក់កោះល្អបំផុតទី២លើពិភពលោក ទទួលភ្ញៀវទេសចរជាង ១ លាននាក់ក្នុងឆមាសទី១

ចែករំលែក៖

ប្រទេស ម៉ាល់ឌីវ (Maldives) ដែលត្រូវបានជ្រើសរើសជា កោះល្អបំផុតលំដាប់ទី២លើពិភពលោក ក្នុងកម្មវិធីពានរង្វាន់ Travel + Leisure ឆ្នាំ ២០២៦ បានទទួលភ្ញៀវទេសចរអន្តរជាតិ ១,០៤ លាននាក់ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដែលថយចុះ ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមក្រសួងទេសចរណ៍ និងអាកាសចរណ៍ស៊ីវិលរបស់ម៉ាល់ឌីវ បានឱ្យដឹងថា ប្រទេសចិន នៅតែជាប្រភពភ្ញៀវទេសចរធំបំផុតក្នុងឆ្នាំ ២០២៦ ដោយមានអ្នកទេសចរ ១៦៩,៧៩៨ នាក់ ស្មើនឹង ១៦.២% នៃភ្ញៀវអន្តរជាតិសរុប។

ប្រទេសដែលមានភ្ញៀវទេសចរច្រើនបន្ទាប់ពីចិន រួមមាន៖

រុស្ស៊ី៖ ១៥០,៩៧៨ នាក់

ចក្រភពអង់គ្លេស៖ ៨៦,៧៩៥ នាក់

អ៊ីតាលី៖ ៧៤,០៤៩ នាក់

អាល្លឺម៉ង់៖ ៦៧,៣៧៩ នាក់

គិតត្រឹមខែកក្កដា ឆ្នាំ ២០២៦ ម៉ាល់ឌីវមានកន្លែងស្នាក់នៅទេសចរណ៍ដែលកំពុងដំណើរការ ១.២៩៧ កន្លែង មានសមត្ថភាពសរុប ៦៧.៨៦៨ គ្រែ។

អាកាសយានដ្ឋានអន្តរជាតិ Velana International Airport នៅតែជាច្រកចូលសំខាន់បំផុតសម្រាប់ភ្ញៀវទេសចរ ដោយទទួលអ្នកដំណើរចូល ១.០៤៦.៥៣៩ នាក់ ឬស្មើនឹង ៩៧,៣% នៃភ្ញៀវទាំងអស់ក្នុងឆ្នាំ ២០២៦។

កាលពីឆ្នាំ ២០២៥ ម៉ាល់ឌីវបានបង្កើតកំណត់ត្រាថ្មីក្នុងវិស័យទេសចរណ៍ ដោយទទួលភ្ញៀវទេសចររហូតដល់ ២,២ លាននាក់ កើនឡើង ១០% ពីឆ្នាំមុន និងរកចំណូលពីវិស័យទេសចរណ៍បានប្រមាណ ៥,៤ ពាន់លានដុល្លារអាមេរិក៕


ចែករំលែក៖