ព័ត៌មានទាន់ហេតុការណ៍៖

វិភាគព័ត៌មានអន្តរជាតិ៖ មីយ៉ាន់ម៉ាត្រូវចំណាយពេលជាច្រើនឆ្នាំទៀតដើម្បីផ្សះផ្សាក្រុមជនជាតិភាគតិចឆ្ពោះទៅរកការឯកភាពជាតិពេញលេញ

ចែករំលែក៖

រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងតែខិតខំផ្សះផ្សាក្រុមជនជាតិភាគតិចឲ្យចូលរួមជាមួយរដ្ឋាភិបាលដឹកនាំដោយគណបក្សសង្គម ប្រជាធិបតេយ្យរបស់លោកស្រី អ៊ងសាន ស៊ូជី ដែលពេលនេះទទួលបានការរីកចម្រើន ជាបន្តបន្ទាប់។ ប៉ុន្តែត្រូវចំណាយពេលជាយូរទៀតទើបអាចបង្រួបបង្រួមទាំងស្រុង បាន។

នៅពេលនេះមានក្រុមបះបោរជនជាតិភាគតិចមួយចំនួននៅមិនព្រមចរចាជាមួយ រដ្ឋាភិបាលនៅឡើយ ហើយថែមទាំងបើកការវាយប្រហារទៅលើទីតាំងរបស់រដ្ឋាភិបាលទៀតផង។ កាលពីថ្ងៃទី២៨ ខែតុលា កន្លងមកនេះទាហានរដ្ឋាភិបាលចាប់បាន ជនសង្ស័យ៨នាក់ជាប់ពាក់ព័ន្ធនឹងការវាយ ប្រហារនៅ Maungtaw រដ្ឋរ៉ាឃីន ដែលជា រដ្ឋមានអំពើហិង្សាកើតឡើងជាច្រើននា ពេលកន្លងមក។

ប្រធានក្រុមចរចាស្វែងរកសន្តិភាពដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជីបាន បញ្ចុះបញ្ចូលឲ្យក្រុមប្រដាប់អាវុធជនជាតិភាគតិចទម្លាក់អាវុធចុះចូលមកចរចារដើម្បី ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋឆ្ពោះទៅរកការរីកចម្រើន និងបញ្ចប់សង្គ្រាម។

ជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវ ទាំងនោះក្រុមបះបោរជាច្រើនក៏បានយល់ព្រមពិភាក្សាជាមួយរដ្ឋាភិបាល។ អ្វីដែលចាប់អារម្មណ៍នោះគឺក្រុមជនជាតិភាគតិចការ៉ែនបានវិលត្រឡប់មកមីយ៉ាន់ម៉ាវិញ បន្ទាប់ពីបាននិរទេសខ្លួនអស់ជាច្រើនទសវត្សមក។ ស្នងការជាន់ខ្ពស់របស់ អ.ប.ស ទទួលបន្ទុកជនភៀសខ្លួនបានធ្វើមាតុភូមិនិវត្តន៍ក្រុមជនភៀសខ្លួនមីយ៉ាន់ម៉ាលើក តំបូងចេញពីប្រទេសថៃ។

ជនភៀសខ្លួនទាំងនោះបានរត់ភៀសខ្លួន ចេញពីមីយ៉ាន់ម៉ាដោយសារសង្គ្រាមស៊ីវិល នៅក្នុងប្រទេសកាលពី២០ឬ៣០ឆ្នាំមុន និងប្រាថ្នាចង់វិលចូលផ្ទះសម្បែងខ្លួនវិញនៅមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា និងថៃបានព្រមព្រៀងគ្នាក្នុងការចាត់ចែងកិច្ចការមាតុភូមិនិវត្តន៍ផ្សេងៗទៀតនៅពេលខាងមុខក៏ប៉ុន្តែ ជនភៀសខ្លួនដែលមានបំណងចង់ចូល ក្នុងស្រុកពិតប្រាកដនោះពុំសូវមានចំនួនច្រើនឡើយ។

ក្រុមជនភៀសខ្លួនដែលជាជនជាតិភាគ តិចការ៉ែនមានដើមកំណើតនៅមីយ៉ាន់ម៉ាមានគ្នាប្រមាណជាង៦០នាក់មានបំណងចង់វិលត្រឡប់ទៅកាន់ផ្ទះសម្បែងខ្លួនវិញដែលស្ថិតនៅក្នុងរដ្ឋការ៉ែនតំបន់មួយនៅភាគខាងកើតមីយ៉ាន់ម៉ា។ ពួកគេបានភៀស ខ្លួនពីមីយ៉ាន់ម៉ាតាំងពីច្រើនទសវត្សមកហើយនៅខណៈដែលទាហានមីយ៉ាន់ម៉ាបានធ្វើការវាយប្រយុទ្ធប្រឆាំងទល់នឹង ក្រុមឧទ្ទាមជាតិពិន្ធុមួយ នៅក្នុងតំបន់។ នៅខណៈនោះពួកទាហានមីយ៉ាន់ម៉ាត្រូវបានគេចោទថា បានរំលោភសិទ្ធិមនុស្សដ៏ លើសលប់។

ការធ្វើមាតុភូមិនិវត្តន៍ជាលើកទីមួយនេះត្រូវប្រព្រឹត្តទៅនៅខណៈដែលតំបន់នានាក្នុងប្រទេសមីយ៉ាន់ម៉ានៅតែពុំទាន់មានសុវត្ថិភាពតំបន់ដែលក្រុមជនភៀសខ្លួន នឹងត្រូវចូលទៅរស់នៅជាថ្មីឡើងវិញ។

ចាប់តាំងពីខែសីហាកន្លងមកក្រុមឧទ្ទាម ដែលមានជាតិពិន្ធុការ៉ែននិងមានកងប្រដាប់ អាវុធខ្លួនប្រមាណជាង២០០នាក់បានធ្វើ សកម្មភាពទ័ពព្រៃវាយប្រយុទ្ធតតាំងជា មួយកងទ័ពមីយ៉ាន់ម៉ា និងក្នុងទ័ពឆ្មាំនៅ ព្រំដែន ហើយប្រជាជនដែលរស់នៅតាម តំបន់មានសង្គ្រាមប្រមាណជា៥.០០០នាក់ បានរត់ភៀសខ្លួនចេញពីភូមិនានាក្នុងរដ្ឋកា រ៉ែន។

ម្យ៉ាងទៀតជនបន្លាស់ទីលំនៅថ្មីទាំងនោះក៏នៅពុំទាន់ហ៊ានវិលចូលទៅស្រុក កំណើតខ្លួននៅឡើយដែរ ដោយពួកគេ បានអះអាងថា ដីស្រែចម្ការរបស់ពួកគេ សុទ្ធតែមានបង្កប់ទៅដោយគ្រាប់មីន។

រីឯស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនវិញ ក៏មានការយល់ស្របនៅលើ ចំណុចនេះដែរ ដោយអះអាងថា “ស្ថាន ភាពនាពេលនេះពុំមែនជាពេលដ៏សមគួរ មួយឡើយនៅក្នុងការចាត់ចែងធ្វើមាតុភូមិ និវត្តន៍ជនភៀសខ្លួន។

យោងតាមស្នងការជាន់ខ្ពស់ទទួលបន្ទុក ខាងជនភៀសខ្លួនដដែលបញ្ជាក់ថា ប្រជា ជនភូមាជាង១០ម៉ឺននាក់កំពុងតែរស់នៅក្នុង ជំរំជនភៀសខ្លួនចំនួន៩កន្លែងដែលស្ថិតនៅតាមព្រំដែនរវាងមីយ៉ាន់ម៉ានឹងថៃ។

មីយ៉ាន់ម៉ាកំពុងជួបការលំបាកច្រើននៅក្នុងការកសាងប្រទេសប្រជាធិបតេយ្យពេញលេញមួយបន្ទាប់ពីបានស្ថិតនៅក្រោម ការកាន់កាប់នៃរបបសឹកជាងកន្លះសត វត្សរ៍មក។ នេះជាការលើកបញ្ជាក់របស់ លោកស្រី អ៊ុងសាន ស៊ូជី ថ្នាក់ដឹកនាំស្របច្បាប់មីយ៉ាន់ម៉ាថ្ងៃពុធនាឱកាសបំពេញ ទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា។

ប្រមុខការទូតមីយ៉ាន់ម៉ាបានថ្លែងកាលពីថ្ងៃពុធកន្លងមកថា “ក្នុងនាមជាប្រជាជាតិ មួយយើងកំពុងតែជួបនឹងការលំបាកច្រើននៅក្នុងការរៀបចំកសាងវប្បធម៌ប្រជាធិបតេយ្យពេញលេញមួយនេះជាប្រសាសន៍ របស់លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុង ឱកាសបំពេញទស្សនកិច្ចនៅឥណ្ឌា។

ម្យ៉ាងទៀតបន្ទាប់ពីជំនួបប្រាស្រ័យជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi រួចមកថ្នាក់ដឹកនាំមីយ៉ាន់ម៉ានេះដែលមានសុទិដ្ឋិនិយមនៅក្នុងការកសាងប្រទេសជាតិ ខ្លួនបានអះអាងទៀតថា “ទោះបីជាមីយ៉ាន់ម៉ាត្រូវប្រឈមមុខនឹងបញ្ហាគ្រប់ជំពូកក្តីក៏មីយ៉ាន់ម៉ានៅតែអាចដណ្តើមយកជ័យជម្នះ នេះបាននៅថ្ងៃមុខ ពីព្រោះប្រជាជនមីយ៉ាន់ ម៉ាមានមនសិការនិងឆន្ទៈដ៏ស្រួចស្រានៅក្នុងការកសាងប្រទេសជាតិខ្លួន។

មានរូបតំណាងជាអ្នកប្រឆាំងដើម្បីលទ្ធិ ប្រជាធិបតេយ្យនៅក្នុងប្រទេសជាយូរពេល មកហើយនោះលោកស្រី អ៊ុងសាន ស៊ូជី ដែលក៏ជាជ័យលាភីរង្វាន់ណូបែលសន្តិភាព ដែរនោះបានប្រឈមមុខនឹងរលកនៃការរិះគន់ថ្មីមួយចំនួនពីសំណាក់លោកខាងលិចចាប់តាំងពីលោកស្រីបានទទួលភារកិច្ចនៅ ក្នុងការដឹកនាំប្រទេសមីយ៉ាន់ម៉ាមក ៕ ម៉ែវ សាធី

1087067-suukyireuters-1460968746


ចែករំលែក៖