ព័ត៌មានទាន់ហេតុការណ៍៖

ដល់ក ! បែកធ្លាយរូបថតលោក អានុទីន ជាមួយមេ Scammer កំពុងផ្ទុះការសង្ស័យ

ចែករំលែក៖

ប្រទេសថៃ ៖ ប្រជាជនថៃកំពុងផ្ទុះការជជែកវែកញែកនិងចោទជាសំណួរជុំវិញរូបថតបែកធ្លាយមួយសន្លឹក ដែលបង្ហាញពីនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ថតជាមួយមេ Scammer ឈ្មោះថា Ben Smith។

ក្នុងរូបថតជាក្រុមនោះ គេឃើញលោកអានុទីន ពាក់អាវធំឈរនៅចុងគេចំណែក Smith ពាក់អាវយឺតពណ៌ខ្មៅ ឈរនៅចន្លោះមនុស្ស៣នាក់ទៀត នៅទីតាំងដែលគេមិនបញ្ចេញ។

Smith និងបុរសម្នាក់ទៀតឈ្មោះ Gym Liak គឺជាពាណិជ្ជករបរទេស ដែលសហរដ្ឋអាមេរិកដាក់ឈ្មោះថាជាបុគ្គលដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មអនឡាញអន្តរជាតិ។

អ្នកទាំងពីរមានក្រុមហ៊ុននៅប្រទេសថៃ ហើយភរិយារបស់ពួកគេក៏មានភាគហ៊ុននៅក្នុងវិស័យអចលនទ្រព្យ និង អាកាសចរណ៍ឯកជន ដែលជាអាជីវកម្មត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បី បិទបាំងថវិកាខុសច្បាប់ផងដែរ។

រូបថតនេះត្រូវបានទម្លាយបន្ទាប់ពីការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) បានរឹបអូសទ្រព្យសម្បត្តិជាង ៩ ពាន់លានបាតនៅក្នុងករណីលាងលុយកខ្វក់របស់ Smith។

យ៉ាងណាមិនមែនតែលោក អានុទីន នោះទេ, ជាមួយគ្នានោះ ក៏មានការទម្លាយរូបថតរបស់ Smith ជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Ekniti Nitithanpraphat ជាមួយមេ Scammer រូបនេះ ផងដែរ។

រូបថតទាំងនេះ កំពុងចោទជាសំណួរនិងធ្វើឲ្យផ្ទុះការសង្ស័យយ៉ាងខ្លាំងអំពីទំនាក់ទំនងរបស់មន្ត្រីជាន់ខ្ពស់ថៃ ជាមួយមេ Scammer ប៉ុន្តែមិនទាន់មានការបំភ្លឺពីលោកអានុទីននិងEkniti ទេ៕ ប្រភព៖ Amarin


ចែករំលែក៖