ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន បានថ្លែងថា សកម្មភាពមនុស្សធម៌មិនត្រូវវាស់វែងត្រឹមទំហំថវិកា តិចឬច្រើនទេ តែត្រូវវាស់វែងដោយទំហំទឹកចិត្ត, ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមកោតសរសើរប្អូន ទីវ តារារិទ្ធ ដែលបានប្រែក្លាយកង់ ១គ្រឿង ជាយាននៃក្តីសង្ឃឹម ទៅជាសារមនុស្សធម៌សម្រាប់កុមារកម្ពុជា, ចំណាយពេល ២ ឆ្នាំ ជិះកង់ឆ្លងកាត់ ៤០ ប្រទេស រយៈចម្ងាយ ៥៨០០០ គីឡូម៉ែត្រ និងរៃអង្គាសប្រាក់សម្រាប់បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជាបានចំនួនសរុបជាង ២៦ ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានចូលរួមគាំទ្របេសកកម្មនេះ ដោយឈរលើជំនឿថា ប្រព័ន្ធផ្សព្វផ្សាយមិនត្រឹមតែមានតួនាទីផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានតួនាទីក្នុងការបង្កើតតម្លៃវិជ្ជមាន ជំរុញសាមគ្គីភាពសង្គម លើកកម្ពស់ស្មារតីមនុស្សធម៌ និងផ្សព្វផ្សាយគំរូល្អៗទៅកាន់សាធារណជន៕

ដោយ៖សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច