ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឲ្យដឹងនៅរសៀលថ្ងៃទី ២៩ ខែកក្កដានេះថា ដោយទទួលបានបទបញ្ជារបស់ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួល នីតិវិធីពី លោក ចក សម្បត្តិ ព្រះរាជ អាជ្ញារង អមសាលាដំបូងខត្តកំពង់ស្ពឺសមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៣នាក់។
ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋ នៅវេលាម៉ោង១២:៥០នាទី(រសៀល)ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៦ថា មានការប្រើប្រាស់និងចែកចាយសារធាតុញៀននៅចំណុចផ្ទះ០១កន្លែង ស្ថិតនៅភូមិត្រោកលាក់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង០១: ៣៥នាទីរសៀល នៅថ្ងៃ-ខែ-ឆ្នាំដដែល កម្លាំងអាវុធ ហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយ លោក វ.ទោ ជាង រចនា មេបញ្ជាការស្រុក បានចុះទៅដល់កន្លែងកើតហេតុ ក៏បានធ្វើការបង្ក្រាបភ្លាមៗនៅនឹងកន្លែង នៅចំណុចផ្ទះ០១កន្លែង ស្ថិតនៅភូមិត្រោកលាក់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ រួមមាន
១- ឈ្មោះ សុខ លីដេត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ(កសិករ ) ទីលំនៅបច្ចុប្បន្ន នៅភូមិត្រោកលាក់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
២- ឈ្មោះ សឿង សៅនី(ហៅប្លោក) ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ(មិនពិតប្រាកដ) ទីលំនៅបច្ចុប្បន្ន នៅភូមិត្រោកលាក់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
៣- ឈ្មោះ វ៉ា ភា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ(ដុតឡរធ្យូង )ទីលំនៅបច្ចុប្បន្ន នៅភូមិត្រោកលាក់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
វត្ថុតាងរួមមាន : – ម្សៅក្រាមពណ៍សរថ្លា សង្ស័យជាសារធាតុញៀន ចំនួន០២កញ្ចប់ល្មម , – ទូរស័ព្ទ ចំនួន០១គ្រឿង ម៉ាកOppoA5 ពណ៌ខ្មៅ , – ថង់សម្រាប់ច្រកគ្រឿងញៀន ចំនួន០១ដុំ ,- និងឧបករប្រើប្រាស់មួយចំនួនទៀត !។
បច្ចុប្បន្ន ជនសង្ស័យ ទាំង០៣នាក់ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់វិធានការ បន្តតាមនិតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច