ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសំណេះសំណាល និងបិទវគ្គពង្រឹងសមត្ថភាពមន្ដ្រីការទូតជាន់ខ្ពស់ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្ដរជាតិ។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីការទូតជាន់ខ្ពស់និងសិក្ខាកាម សរុបចំនួន១២១រូប ព្រមទាំងមានការចូលរួមតាមប្រព័ន្ធវីដេអូរបស់ប្រធានស្ថានតំណាងកម្ពុជាប្រចំានៅបរទេស សរុបចំនួន៤៥រូប។
លោកឧបនាយករដ្ឋមន្រ្ដី បានអបអរសាទរចំពោះសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ ដែលបានខិតខំរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ស្របតាមយុទ្ធសាស្រ្តស្នូលនៃការកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្ដីការទូត ជាពិសេសមុនពេលចេញទៅបំពេញបេសកកម្មនៅបរទេស។ លោកឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការបំពាក់បំប៉នវិជ្ជាជីវៈការទូតឱ្យបានទូលំទូលាយ និងពេញលេញ ព្រមទាំងបានលើកទឹកចិត្ដមន្រ្ដីការទូតជាន់ខ្ពស់ដែលមានចំណេះដឹងនិងបទពិសោធន៍ល្អៗចូលរួមចែករំលែកសកម្មថែមទៀត នៅក្នុងក្របខណ្ឌនៃការជួយបណ្ដុះបណ្ដាលរបស់វិទ្យាស្ថាន។
លោកឧបនាយករដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ណែនាំគន្លឹះសំខាន់ៗជូនដល់សិក្ខាកាម និងអ្នកចូលរួមទាំងអស់ ជុំវិញការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពការងារនយោបាយការទូតកម្ពុជា នៅលើឆាកអន្ដរជាតិ ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពតានតឹងភូមិសាស្រ្តនយោបាយ ការប្រជែងគ្នាយ៉ាងខ្លាំងក្លាលើបញ្ហាសន្ដិសុខ ព្រមទាំងការកើនទ្បើងនូវភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ដោយបានសង្កត់ធ្ងន់លើការបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននិងខ្លាំងក្លាថែមទៀតចំពោះអាទិភាពយុទ្ធសាស្រ្តការទូតកម្ពុជាធំៗទាំង៦ ដែលបានដាក់ចេញកន្លងមក។
ជាទីបញ្ចប់ លោកឧបនាយករដ្ឋមន្រ្ដី បានចែករំលែកបទពិសោធន៍ការទូតជាក់ស្តែងលើភាពជាអ្នកដឹកនាំ ការគ្រប់គ្រងស្ថានតំណាងឱ្យមានប្រសិទ្ធភាព និងការអនុវត្តយុទ្ធសាស្រ្តការទូតប្រកបដោយភាពបត់បែន វាងវៃ បុរេសកម្ម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិឱ្យបានគ្រប់ជ្រុងជ្រោយ និងការបន្តខិតខំទ្វេដងថែមទៀតលើកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី និងកិច្ចគាំពារពលរដ្ឋកម្ពុជានៅបរទេស ការពារអត្ថប្រយោជន៍និងកេរ្តិឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ដោយត្រូវ បំពេញភារកិច្ចប្រកបដោយស្មារតីវិជ្ជាជីវៈ មោះមុត ស្វាហាប់ និងមានស្វាមីភក្តិជានិច្ចនិរន្ត ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។
On the afternoon of 31 July 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, presided over a gathering and the Closing Ceremony of the “Capacity-Building Training Course for Senior Diplomats”, organized by the National Institute of Diplomacy and International Relations (NIDIR). The ceremony was attended by 121 participants, including leaders, senior officials and trainees, as well as 45 Heads of Cambodian Diplomatic Missions abroad who joined via video conference.
His Excellency the Deputy Prime Minister congratulated the trainees on their successful completion of the course and highly commended NIDIR for its dedicated efforts in organizing the programme in line with the Ministry’s strategic priority of strengthening the capacity of Cambodian diplomats, particularly in preparation for their overseas assignments. The Deputy Prime Minister underscored the importance of enhancing the effectiveness of Cambodia’s diplomatic service through comprehensive, and rigorous professional training. He also encouraged senior diplomats with extensive knowledge and rich practical experience to continue share their insights through the NIDIR’s future training programmes.
His Excellency the Deputy Prime Minister also provided key guidance to the trainees and all participants on advancing the effectiveness of Cambodia’s diplomacy in an the international stage, in a current context where the world is facing geopolitical tensions and intense competition over security issues, and growing economic uncertainty. He stressed the need to continue the steadfast and vigorous implementation of Cambodia’s six major strategic diplomatic priorities as previously set forth.
In conclusion, His Excellency the Deputy Prime Minister shared his practical diplomatic experiences on leadership, effective management of diplomatic mission, and the implementation of diplomatic strategies in a flexible, wise, and proactive manner to further strengthen comprehensive cooperation. He also further emphasized the importance of redoubling efforts to continue safeguard Cambodia’s sovereignty and territorial integrity, protect Cambodian citizens abroad, and uphold the country’s national interests and international reputation, while encouraging all diplomats to carry out their duties with professionalism, determination, dynamism, and unwavering loyalty to the nation and the Cambodian people. ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច