ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រុសបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្ត toyota prius មួយគ្រឿងសង្ស័យតៃកុងស្រវឹង បេីកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៤០ នាទីយប់ថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្បែរនិងច្រកចូលវត្តដំបូងខ្ពស់ ដែលស្ថិតនៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យរាជធានីវិញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក toyota prius មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BS-8337បើក តាមបណមតោយផ្លូវលេខ២៧១ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលបុកឡើងរបាំងថ្មពុះចែកទ្រូងផ្លូវ កល់ជាប់ទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖