ខេត្តកំពង់ស្ពឺ៖ នៅវេលាម៉ោង២និង២០នាទី ថៃ្ងទី៥ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានចេញអន្ដរាគមន៍ ករណីអគ្គិភ័យឆេះរថយន្ដមួយគ្រឿងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦២-៦៣ នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការស្រុកភ្នំស្រួចបានបញ្ជាក់ថាករណីរថយន្ត១គ្រឿងម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2H-3572 ពេលអគ្គិភ័យឆាបឆេះ អ្នកបើកបរឬម្ចាស់រថយន្ដអវត្ដមាន ( មិនស្គាល់អត្តសញ្ញាណ) ដោយរថយន្ដបានចតនៅខាងត្បូងផ្លូវទុកចោល ។
ហេតុការណ៍នេះមិនបណ្ដាលអោយមានគ្រោះថ្នាក់អ្វីដល់អ្នកដទៃឡេីយ តែរថយន្ដបានឆេះអស់ទាំងស្រុង ចំពោះមូលហេតុមន្ត្រីជំនាញកំពុងស្រាវជ្រាវ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច