ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរ ១៧០នាក់ ឆេះសន្ធោសន្ធៅនៅក្នុងអាកាសយានដ្ឋាន Chicago អាមេរិក

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុន American Airlines បានដឹកអ្នកដំណើរ ១៧០ ឆាប់ឆេះនៅលើផ្លូវត្រៀមហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិO’hareក្នុងទីក្រុង ជីកាហ្គោរដ្ឋ Illinois បណ្តាលឲ្យអ្នកដំណើរ៨នាក់រងរបួស។

ហេតុការណ៍ខាងលើកើតឡើង កាលពីថ្ងៃទី២៨ ខែតុលា ។

អង្គការគ្រប់គ្រង អាកាសចរណ៍ សហរដ្ឋអាមេរិក FAAបាន ប្រកាសថា យន្តហោះរបស់ក្រុមហ៊ុនAmerican Airlines ជួបហេតុអាក្រក់ខាងលើជាប្រភេទយន្តហោះ ប៊ូអិន ៧៦៧ ដែលមានលេខហោះហើរ ៣៨៣ ពីទីក្រុងជីកាហ្គោ ទៅកាន់Miami ដោយមានអ្នកដំណើរ១៦១ និងក្រុមពហុនិការ៩នាក់ ។

ក្នុងចំណោមអ្នករងរបួស មានអ្នកដំណើរ ៧នាក់ និងអ្នកបម្រើការលើយន្តហោះម្នាក់ ។ អ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកដំណើរដទៃទៀតត្រូវបានបញ្ជូនទៅកាន់តំបន់មានសុវត្ថិភាព ។

មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង មិនទាន់បានប្រកាសនៅឡើយ ក្នុងពេលដែលព័ត៌មានរបស់ FAA និងក្រុមហ៊ុនអាមេរិកខែនអ៊ែរឡាញប្រព័ត៌មានមិនស៊ីសង្វាក់គ្នា ។

ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកខែនអ៊ែរឡាញ លោក Tony Bolinaro បានឲ្យដឹងថា យន្តហោះខាងលើជួបបញ្ហាម៉ាស៊ីន ។ អ្នកដំណើរត្រូវបានភៀសខ្លយនភ្លាមៗ ចំណែកអាកាសយានដ្ឋានក៏ត្រូវផ្អាក់ហោះហើរ បណ្តោះអាសន្នផងដែរ ។

ចំណែកសារព័ត៌មាន ABC news បានផ្សាយថា មានអ្នករងរបួសរហូតដល់ទៅ២០នាក់ ក្នុងហេតុការណ៍ខាងលើ ៕ ម៉ែវ សាធី

image ht-plane-fire-1-jt-161028_12x5_1600


ចែករំលែក៖